ភ្នំពេញ ៖ ក្រសួង នឹងធ្វើការប្រឡងជ្រើសរើស សិស្ស និសិ្សត បញ្ញវន្ត និងសាធារណជនចូលបម្រើការងារ ជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ២០២១ ចំនួន ៨០កន្លែង សម្រាប់ក្របខណ្ឌប្រភេទ ក ដើម្បីបំពេញការងារនៅទីស្តីការក្រសួង និងមន្ទីរឧស្សាហកម្ម រាជធានី-ខេត្ត។

បើតាមខ្លឹមសារសេចក្ដីជូនដំណឹង របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថាចំពោះបេក្ខជនដែលបានដាក់ពាក្យនាពេលកន្លងមក ត្រូវបានចាត់ទុកថា បានបំពេញបែបបទរួចរាល់ជាផ្លូវការហើយ ដោយមិនចាំបាច់ដាក់ពាក្យឡើងវិញទៀតនោះទេ ហើយគ្រាន់តែចាំទទួលនូវព័ត៌មានបំពេញបន្ថែមស្តីពីការប្រឡងប៉ុណ្ណោះ។
ចំពោះសិស្ស និស្សិត និងសាធារណជន ដែលពុំទាន់បានដាក់ពាក្យសម្រាប់ចូលរួមការប្រឡងជ្រើសរើសក្នុងផ្នែកនេះ អាចធ្វើការដាក់ពាក្យនៅទីស្ដីការក្រសួង ជារៀងរាល់ថ្ងៃធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយការបិទការទទួលពាក្យចុងក្រោយ នៅថ្ងៃទី២០ ខែតុលា ២០២១។

ការចាប់ផ្ដើមប្រឡង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ និង ទី២៩ ខែតុលា ឆ្នាំ២០២១ , សូមមេត្តាពិនិត្យ និងស្វែងយល់នូវលក្ខខណ្ឌ និងព័ត៌មានស្ដីពីការប្រឡងជ្រើសរើសជាក្របខណ្ឌទូទៅមាននៅក្នុងគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ www.misti.gov.kh៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







