ប្រសិនអ្នកជារឿយៗធ្វើដំណើរហោះហើរ នោះក្នុងឱកាសទាំងនោះ អ្នកនឹងមានមួយក្នុងចំណោមវ៉ាលីសដែលផ្ទុករបស់ទ្រព្យមានតម្លៃ ចេញពីកន្លែង Carousel បន្ទាប់ពីអ្នកបានមកដល់ព្រលានយន្តហោះ មុនពេលរើសវា ។
ប៉ុន្តែ ហេតុផលមួយនោះ ដែលធ្វើឲ្យអ្នកលេងអ៊ីនធើរណេតភ្ញាក់ផ្អើល និងមិនសរសើរមិនបាន នៅពេលពួកគេបានឃើញវីដេអូរីករាលមួយនេះ ដែលបានបង្ហាញបុគ្គលិកស្រីម្នាក់នៅក្នុងព្រលានយន្តមួយរបស់ជប៉ុន បានមើលថែឥវ៉ាន់របស់អ្នកដំណើរ ជាមួយការយកចិត្តទុកដាក់ និងក្តីស្រលាញ់ដ៏ធំធេងយ៉ាងនេះ ។
នៅក្នុងវីដេអូរយៈពេល ២០ វិនាទី បង្ហោះឡើងហ្វេសប៊ុក, បុគ្គលិកស្រីម្នាក់នោះ អាចត្រូវបានឃើញជូតសម្អាតស្លាកសំគាល់វ៉ាលីសអ្នកដំណើរ ខណៈពួកគេទើបបានធ្វើដំណើរមកដល់ក្នុងប្រទេសជប៉ុន ។ នាងកំពុងត្រួតពិនិត្យមើលវ៉ាលីសនីមួយៗ ដែលបានឆ្លងកាត់នាង មុនពេលជូតវាដោយក្រណាត់ស ។
នារីនេះមើលទៅពិតជាមានឥរិយាបទស្លូតបូតណាស់ ហេតុនេះ នាងប្រាកដណាស់នឹងមិនធ្វើការចុងដៃចុងជើង និងធានាថាឥវ៉ាន់របស់អ្នកនឹងមិនទ្រគោះបោះបោក និងបង្កឲ្យមានបញ្ហាអ្វីឡើយ ៕ ចន្ទី