Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនPTT បុ.ករថយន្តសណ្ដោងរ៉ឺម៉ក ចតទុកលើចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត និងរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ភ្នំពេញ ៖ ព្រូរថយន្តម្នាក់របួសធ្ងន់ និងអ្នកបើកបររថយន្តរងរបួសស្រាល ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ខណៈរថយន្តក្រុមហ៊ុនដឹកប្រេងឥន្ធនៈPTT បើកបុ.ករថយន្តសណ្ដោងរ៉ឺម៉កចតនៅលើចិញ្ចើមផ្លូវ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃ០១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ គេឃើញបុរសអ្នកបើកបររថយន្តរថយន្តសណ្ដោងរ៉ីម៉កមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3E-0220 បានបើករថយន្តអែបខាងដៃស្ដាំចតទុកមួយភ្លែត រួចក៏បានចុះទៅបើកទ្វាររបង ដើម្បីបើករថយន្ដចូលខាងក្នុង ស្របពេលនោះក៏មានរថយន្តដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុន ptt មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ3E- 4902 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងព្រូម្នាក់ទៀត ធ្វើដំណើរពីទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតមកបុករថយន្តសណ្ដោងរ៉ឺម៉ក ចំកន្ទុយខាងស្ដាំបណ្ដាលឱ្យរត់កាប៊ីនរថយន្តខាងមុខ រយះនិងបើកទ្វារខាងស្ដាំខ្ទាតធ្លាក់ លើគម្របអាគុយរថយន្ត ចំណែកអ្នកបើកបរនិងព្រូរថយន្តរងរបួសធ្ងន់និងស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលគោករកា និងកម្លាំងចរាចរណ៍ជំនាញខណ្ឌព្រែកព្នៅ សហការជាមួយនឹងនគរបាលចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែង នៅកន្លែងកើតហេតុនិងបានស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×