ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដឹកនាំកិច្ចប្រជុំគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវរៈមួយចំនួនដូចខាងក្រោម៖
- ការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់ក្រុមការងារជំនាញ (Expert Panal) អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩
- ការពិភាក្សាសេចក្ដីណែនាំអំពីវិធានការនៃការប្រើប្រាស់តេស្តរហ័សរកកូវីដ-១៩ មុនចូលធ្វើការ ពេលធ្វើការ និងបន្ទាប់ពីឈប់សម្រាក
- ការត្រួតពិនិត្យ និងពិភាក្សារៀបចំការដាក់ចេញនូវវិធានការសម្រាប់អនុវត្តនៅមុន និងក្រោយពេលបុណ្យភ្ជុំបិណ្ឌ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ












