Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចហេង សំរិន ៖ រដ្ឋសភាកម្ពុជា នឹងបន្តលើកកម្ពស់ ភាពជាដៃគូក្នុងចំណងមិត្តភាពដែកថែបនៃ ប្រទេសកម្ពុជា.ចិន

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើលិខិតជូន ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ សម្តេចបានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុនិស្តចិន ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានជម្នះឧបសគ្គជាច្រើន ក្នុងការដឹកនាំប្រទេសសម្រេចបាននូវការឯកភាព ភាពសុខុដុមរមនា និងវិបុលភាព រហូតបានក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១នៅក្នុងតំបន់ និងលេខ២នៅលើពិភពលោក។

សម្តេចមានជំនឿថា សភាប្រជាជនទូទាំងប្រទេស រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទី២ របស់បក្សកុម្មុនិស្តចិន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅក្នុងឆ្នាំ២០៤៩។

តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើនូវអំណរ សាទរយ៉ាងកក់ក្តៅបំផុតជូន ឯកឧត្តម សភាប្រជាជនទូទាំងប្រទេសចិន ព្រមទាំងប្រជាជន ចិន ក្នុងឱកាសដ៏មហោឡារិក និងសប្បាយរីករាយនៃការប្រារព្ធខួបលើកទី៧២ នៃការ បង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងរយៈពេល៧២ឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវការឯកភាព ភាពសុខុ ដុមរមនា និងវិបុលភាព ទោះបីជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភព លោក និងមានជនជាតិភាគតិចខុសៗគ្នាជាច្រើនយ៉ាងណាក៏ដោយ។

ឆ្លៀតក្នុងឱកាសដ៏សែនរីករាយបំផុតនេះ ខ្ញុំសូមកោតសរសើរអស់ពីដួងចិត្តជូនគណបក្ស កុម្មុយនិស្តចិន ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការពលីកម្មគ្រប់បែបយ៉ាងអស់រយៈពេល ១សតវត្សរ៍កន្លងមកនេះ បានជម្នះឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និង វិបុលភាពយ៉ាងធំធេង ក្នុងការផ្លាស់ប្ដូរប្រវត្តិសាស្ត្រ និងជោគវាសនាប្រជាជនរបស់ខ្លួន។ សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១នៅតំបន់អាស៊ី និងលេខ២លើពិភពលោក ហើយជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេបង្អស់ដែលសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់ភាព ក្រីក្រ មុនកាលកំណត់របស់ អ.ស.ប. នៅឆ្នាំ២០៣០។ លើសពីនេះទៀត ប្រទេសចិនសម្រេច បានសមិទ្ធផលផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏គួរឱ្យកោតស្ញប់ស្ញែង ក្នុងការចូលរួមចំណែក យ៉ាងធំធេងដល់ដំណើរការថែរក្សាសន្តិភាព អភិវឌ្ឍន៍ និងវិបុលភាពពិភពលោក។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះមាគ៌ានៃការអភិវឌ្ឍ ប្រកបដោយសន្តិសហវិជ្ជមាន ក៏ដូចជាគំនិតផ្តួចផ្តើមកសាងសហគមន៍ជោគវាសនារួមសម្រាប់ មនុស្សជាតិ ដែលបានជំរុញនិងផ្សព្វផ្សាយនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ ប្រទេសចិន ហើយបានជះឥទ្ធិពលនៅក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងបរិការណ៍នេះ ប្រទេស ចិនពិតជាបានលើកកម្ពស់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងស៊ីជម្រៅ គឺដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងការពង្រឹងពង្រីករចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

កម្ពុជាប្រកាន់ខ្ជាប់ឥតងាករ នូវគោលនយោបាយ “ចិនតែមួយ”។ សម្តេចហេង សំរិន បានបញ្ជាក់ថា “ខ្ញុំសូមសម្តែងនូវការប្ដេជ្ញ ចិត្តខ្ពស់ ក្នុងការបន្តពូនជ្រុំនូវទំនាក់ទំនងកម្ពុជា ចិនឱ្យកាន់តែមានភាពរឹងមាំ ហើយកិច្ចសហ ប្រតិបត្តិការ រវាងសភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពប្រសើរថ្លៃថ្លាពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានឹងបន្តលើកកម្ពស់ភាពជាដៃគូក្នុងចំណងមិត្តភាពដែកថែបនៃ ប្រទេសយើងទាំងពីរ និងមានឆន្ទៈធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីធ្វើឱ្យកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែប្រកបដោយផលប្រយោជន៍ទៅវិញទៅមកនៅ ក្នុងវិស័យផ្សេងៗគ្នា”។

សម្តេច បន្តថា “ខ្ញុំមានជំនឿថា សភាប្រជាជនទូទាំងប្រទេសចិន រដ្ឋាភិបាល និងប្រជាជនចិន នឹង សម្រេចបាននូវគោលដៅ ១០០ឆ្នាំទី២របស់បក្សកុម្មុយនិស្តចិន “ក្នុងការកសាងប្រទេសសង្គម និយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុមដុមរមនា» នៅឆ្នាំ ២០៤៩”៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×