Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញផ្ទេរភារកិច្ច អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ តុលា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រាប់ CEN នៅរសផលថ្ងៃទី២ តុលានេះថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដើមសប្តាហ៍ខាងមុខនេះ។

មន្ត្រីបន្តថា ឯកឧត្តម ស្វាយ សំអ៊ាង ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ម៉ុម សារឿន ដែលត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។

ចំណែកឯកឧត្តម ថង សាវុន ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ស្វាយ សំអ៊ាង ។

ប្រៅពដដែលបន្តថា បន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចក្រឡាហោម ស ខេង នឹងបន្តអញ្ជើញផ្ទេរភារកិច្ចអភិបាលខេត្តមួយចំនួនទៀត។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តមួយចំនួនមានដូចជា ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ កំពត កំពង់ធំ បាត់ដំបង។

បើយោងតាមព្រះរាជក្រឹត្យបានត្រាស់បង្គាប់ផ្ទេរភារកិច្ចខេត្តមានដូចជាៈ
១. ផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
២. ផ្ទេរភារកិច្ចឯកឧត្តម ថង សាវុន ពីអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
៣. តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី។
៤. ផ្ទេរភារកិច្ចឯកឧត្តម ម៉ៅ ធនិន ពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាគណៈអភិបាល នៃអភិបាលខេត្តកំពត។
៥. ផ្ទេរភារកិច្ចឯកឧត្តម សុខ លូ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាគណៈអភិបាល នៃអភិបាលខេត្តបាត់ដំបង។
៦. ផ្ទេរភារកិច្ចឯកឧត្តម ជាវ តាយ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ទៅជាគណៈអភិបាល នៃអភិបាលខេត្តពោធិ៍សាត់។
៧. ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទៅទៅជាគណៈអភិបាល នៃអភិបាលខេត្តកំពង់ធំ
៨. តែងតាំងមុខតំណែងឯកឧត្តម ម៉ុម សារឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×