Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកឲ្យស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋទាំងអស់ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ អំឡុងការឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល គោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេស វិធានការ «៣កុំ ៣ការពារ»។

ក្នុងអំឡុងពេលនៃការឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅ ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាម រមណីយដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគប្រភេទ Delta ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស, ហើយវាអាចធ្វើឲ្យរាំងស្ទះដល់ការបោះជំហាន ទៅមុខឆ្ពោះទៅបើកដំណើរការ ប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ, ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ត្រូវតែទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិត ប្រជាពលរដ្ឋ ជាដាច់ខាត។

សារាចរណែនាំរបស់រាជរដ្ឋាភិបាល បានគួរបញ្ជាក់ថា ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រយ: ៣ ថ្ងៃ, ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត និងយន្តការ ដែលមានការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩, ជាពិសេស ក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×