Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ៖ តួអង្គបួនដែលមានតួនាទីជះឥទ្ធិពលដល់សំឡេងឆ្នោតក្នុងការបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ២០២១ សូមឲ្យយកចិត្តទុកដាក់ការងារគន្លឹះខ្លះតួអង្គបួននាក់ ដែលមានតួនាទីជះឥទ្ធិពលដល់សំឡេងឆ្នោតក្នុងការបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ ខាងមុខនេះគឺមានដូចជាៈ ១. មេឃុំ ចៅសង្កាត់ ២. ស្មៀនឃុំ ចៅសង្កាត់ ៣. មេប៉ុស្តិ៍នគរបាល ប៉ុស្តិរដ្ឋរដ្ឋបាល និងទី៤. មេភូមិ។

ការថ្លែងបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើឡើង ក្នុងពិធីផ្ទេរភារកិច្ចតំណែងអភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី០៤ ខែតុលាឆ្នាំ២០២១នេះ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឲ្យក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាគណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់ធ្វើយ៉ាងម៉េចលើកទឹកចិត្តឲ្យមនុស្សទាំង៤ ធ្វើការងារឲ្យបានល្អជាមួយប្រជាពលរដ្ឋ។ ដោយសម្តេចបានបញ្ជាក់ថា “ការពិតហើយ មូលហេតុដែលនាំឲ្យជោគជ័យ ឬមិនជោគជ័យ វាមានកត្តាខាងលើដែលមិនមែនអត់ទេ អាហ្នឹងយើងក៏ខិតខំប្រឹងប្រែងពីស្រុក ពីខេត្ត ពីថ្នាក់កណ្តាលអីខ្លះ ឧទាហរណ៍ចឹង ក៏ប៉ុន្តែខ្ញុំគិតថា បោះឆ្នោតឃុំគឺគាត់មើលនឹងហើយ គាត់មើលមេភូមិធ្វើការបម្រើឲ្យគាត់បានល្អទេ គាត់ត្រូវការអត្តសញ្ញាណប័ណ្ណត្រូវការលិខិតកំណើត ឬមួយក៏សេវាផ្សេងៗ មានការយឺតយ៉ាងឬក៏ធ្វើឲ្យមានការលំបាក។


ប៉ុស្តិ៍ប៉ូលិសនៅក្នុងភូមិនឹងមានចោរលួចចោរប្លន់មិនបានគិតគូរមិបានយកចិត្តទុកដាក់ ឬក៏បញ្ហាផ្សេងៗទៀត គៀបសង្កត់យកលុយយកកាក់ពីប្រជាពលរដ្ឋ មេឃុំក៏ដូចគ្នាចឹង ប្រជាជនគាត់ថា ទេគាត់មានស្អប់ឯណា សម្តេចដឹកនាំកំពូលៗ សម្តេចតេជោ សម្តេច ហេង សំរិន សម្តេច សាយ ឈុំ ជាដើម ប៉ុន្តែបើបោះឆ្នោតទៅគឺថា ឲ្យពួកនឹងជាប់ពួកនឹងនៅដដែល ធ្វើបាបខ្ញុំនៅដដែល ប្រយ័ត្នណា ប្រយ័ត្នអាហ្នឹង ខ្ញុំជឿថា នៅស្ទឹងត្រែងអត់មានបញ្ហានឹងទេ ខ្ញុំលើកនេះ វាមានកន្លែងមួយចំនួនដែលយើងបានរកឃើញថាចឹង ជួនអីវាតិចវាតួចទេ ប៉ុន្តែវាច្រើនកន្លែង។ ហើយលើកទឹកចិត្តធ្វើម៉េចឲ្យពួកគាត់មានកម្លាំង មានទឹកចិត្តដើម្បីធ្វើល្អជាមួយប្រជាពលរដ្ឋ”។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា “នេះយើងបក្សតែមួយទេណា មានគណបក្សណាចូលរួមនៅក្នុងក្រុមប្រឹក្សា ដល់ ១០០% ពេកវាចង់ពិបាកទៅវិញ បើមានគេខ្លះប្រយ័ត្នប្រយែងមើលមុខមើលក្រោយ ដល់គ្នាឯងពេកទៅចឹងម៉ង ខ្ញុំមិនថាឲ្យស្ទឹងត្រែងទេ ប៉ុន្តែកន្លែងខ្លះវាចឹង អាងតែឃើញ ១០០% ទៅចឹងម៉ង អាហ្នឹងក៏អត់ស្រួលដែរ។ យើងធ្វើអីក៏ដោយមិនមែនសម្រាប់ផលប្រយោជន៍យើងថ្ងៃនឹងទេ យើងធ្វើសម្រាប់មនុស្សជំនាន់យើង សម្រាប់យើងនៅថ្ងៃនឹង បប៉ុន្តែយើងត្រូវគិតថា ត្រូវបន្សល់ទុកសម្រាប់កូនចៅយើង អនាគតកូនចៅយើងយ៉ាងម៉េច កេរ្តិ៍ដំណែល អានេះជាបញ្ហាចឹង”។

ជាមួយគ្នានេះ សម្តេចក្រឡាហោ ស ខេង បានសូមឲ្យយកចិត្តទុកដាក់នៅក្នុងការពង្រឹងរបៀបរបបធ្វើការងារ ហលយត្រូវយល់ឲ្យបានពីតួនាទីរបស់ខ្លួនដែលត្រូវទទួលខុសត្រូវ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×