Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បដិសេធយ៉ាងដាច់អហង្ការនូវព័ត៌មានថា សម្តេច ហ៊ុន សែន បានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែន ពីប្រទេសសាយប្រឺស

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចំពោះការចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនថាបានទិញសញ្ជាតិបរទេស។

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូចតទៅ ៖

១-បដិសេធយ៉ាងដាច់អហង្ការនូវព័ត៌មានដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែន ពីប្រទេសសាយប្រឺស (Cyprus) ។

២-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា គឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជន ដែល បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង្គអាច សម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់បំផុតជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។

៣-គាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងដល់ការកំណត់ ឲ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ កាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។

៤-សូមអំពាវនាវដល់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងជនរួមជាតិទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង ការអភិវឌ្ឍនៅកម្ពុជា ៕រក្សាសិទ្ធិដោយ ៖ កូលាប

×