Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមប្រាក់ សុខុន ស្នើរដ្ឋមន្ត្រីការបរទេសស៊ីព្រ ផ្តល់កិច្ចសហការ ដើម្បីស្រាវជ្រាវរកការពិតឱ្យឃើញ ចំពោះការចោទប្រកាន់ ដែលមានចេតនាអាក្រក់នេះ

ភ្នំពេញ ៖ នៅថ្ងៃទី ៦ តុលា២០២១ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមគោរពជូនឯកឧត្តម នីកូស គ្រីស្តូខូលីដេស រដ្ឋមន្ត្រីការបរទេសនៃសាធារណៈស៊ីព្រ ផ្តល់កិច្ចសហការ ដើម្បីស្រាវជ្រាវរកការពិតឱ្យឃើញ ចំពោះការចោទប្រកាន់ដែលមានចេតនាអាក្រក់នេះ សំដៅផ្តល់ភាពយុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ ជូនដល់សម្តេចនាយករដ្ឋមន្ត្រីរបស់យើងខ្ញុំ វិញ ករណីសារពត៌មាន ដឺហ្គាឌីយែន( the Guardian) ដែលបានចុះផ្សាយពត៌មានមិនពឹត កាលពីថ្ងៃអាទិត្យទី ៣ តុលា២០២១ ថា “មេដឹកនាំកម្ពុជាលោកហ៊ុនសែនត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែល បានទទួលលិខិតឆ្លងដែនស៊ីព្រ ” ។

ឯកឧត្តមប្រាក់ សុខុន បានបញ្ជាក់ថា ខ្ញុំមានកិត្តិយសសូមជំរាបជូនជូនឯកឧត្តម ថា យើងខ្ញុំមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារពត៌មាន ដឺហ្គាឌីយែន( the Guardian) ដែលបានចុះផ្សាយពត៌មានមិនពឹត កាលពីថ្ងៃអាទិត្យទី ៣ តុលា២០២១ ថា “មេដឹកនាំកម្ពុជាលោកហ៊ុនសែនត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែល បានទទួលលិខិតឆ្លងដែនស៊ីព ” ។

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស សូមជំរាបជូនឯកឧត្តមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈបុរសខ្មែមួយរូបដែលបានដឹកនាំការត ស៊ូតាំងពីអាយុ ១៨ ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យពួកចក្រពត្តិ របបខ្មែរ ក្រហមប្រល័យពូជសាសន៍ តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួមជាតិពិតប្រាកដ និងក្នុងការកសាង និងអភិវឌ្ឍនប្រទេសជាតិពីបាទដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩។

ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជាសូមបញ្ជាក់ជូនឯកឧត្តម មេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សាភ្ជាប់អាយុជីវិតរបស់សម្តេច ជាមួយអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ដូចនេះ ដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយចំពោះទឹកចិត្តស្នេហារជាតីមាតុភូមិរបស់ សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន ដែលជាវីរៈបុរសជាតិរបស់យើងខ្ញុំ នោះទេ ហើយសម្តេច ក៏ពុំបាននឹកនា ឬ យល់សុបិន្តស្រមើលស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្ដេចមានកិត្តយស ភាពថ្លៃថ្នូ និងមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិមួយរូប។

អាស្រ័យដូចបានជំរាបជូនខាងលើ ខ្ញុំសូមស្នើឯកឧត្តម មេត្តាជ្រាប និងផ្តល់កិច្ចសហការ ដើម្បីស្រាវជ្រាវរកការពិតឱ្យឃើញ ចំពោះការចោទប្រកាន់ដែលមានចេតនាអាក្រក់នេះ សំដៅផ្តល់ភាពយុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ ជូនដល់សម្តេចនាយករដ្ឋមន្ត្រីរបស់យើងខ្ញុំ វិញ ហើយម៉្យាងវិញទៀត ដើម្បីឱ្យមតិសាធារណៈជាតិ និងអន្តរជាតិ បានយល់ច្បាស់អំពីការពិតនេះ។

ឯកឧត្តមសូមឆ្លៀតឱកាសនេះ សូមសម្ដែងនូវក្ដីអំណរអរគុណចំពោះការយោគយល់ និងការយកចិត្តទុកដាក់របស់ឯក ឧត្តម និងសង្ឃឹមទទួលបានការសហការដ៏ល្អប្រសើរពីឯកឧត្តម ក្នុងនាមប្រទេសយើងទាំងពីរ ជាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ សូមឯកឧត្តម ទទួលនូវការ រាប់អានដ៏ជ្រាលលជ្រៅពីខ្ញុំ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×