Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កុយ គួង ៖ ករណីសារព័ត៌មាន ដឺហ្គាឌីយែនចុះផ្សាយអត្ថបទ មេដឹកនាំកម្ពុជាទទួលលិខិតឆ្លងដែនប្រទេស ស៊ីព្រ គឺជាការមិនពិត និងមិនអាចទទួលយកបាន

ភ្នំពេញ ៖ ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញលិខិតស្នើសុំការបំភ្លឺផ្ញើជូនលោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយក នៃសារព័ត៌មាន ដឺហ្គាឌីយែន (the Guardian) ករណីចុះផ្សាយអត្ថបទ បានសរសេរថា៖ “…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរក ឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេស ស៊ីព្រ”។ នេះគឺជាការអះអាងមិនពិតទាំងស្រុង និងមិនអាចទទួលយកបាន។

ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានឲ្យដឹងថា ខ្ញុំសរសេរលិខិតនេះដើម្បីសុំការបំភ្លឺពីលោកស្រី ទាក់ទងទៅនឹងអត្ថបទដែលបានចុះផ្សាយតាមប្រព័ន្ធ អនឡាញ ក្រោមចំណងជើង “ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធានាធិបតីស៊ី ត្រូវបានចោទ ប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរបស់និរទេសជនរុស្ស៊ី» ដែលបានចុះផ្សាយនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ និងសរសេរដោយ លូក ហាដឌីង (Luke Harding) និង ហេលណា ស្មីត (Helena Smith)។ កថាខណ្ឌមួយនៃអត្ថបទនេះ បានសរសេរថា៖ “…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរក ឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេស ស៊ីព្រ”។ នេះគឺជាការអះអាងមិនពិតទាំងស្រុង និងមិនអាចទទួលយកបាន។

ការផ្សាភ្ជាប់ជីវិតសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយជីវិតប្រជាជនយើង នៅគ្រប់កាលៈទេសៈ គឺគ្មានការមន្ទិលសង្ស័យនោះទេ ហើយស្មារតីស្នេហាជាតិរបស់សម្ដេច គឺដាច់ខាតមោះមុតណាស់ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាជនជាតិខ្មែរម្នាក់ដែលមានមោទនភាពនិងសេចក្ដីថ្លៃថ្នូរ និងជារដ្ឋបុរសដ៏ គួរឱ្យគោរព ដែលទទួលបានការគាំទ្រដ៏ច្រើនលើសលប់នៅទូទាំងប្រទេស។ ដូច្នេះវាមិនសមហេតុផល ទាល់តែសោះ ដែលគិតថាសម្ដេចត្រូវការសញ្ជាតិឬលិខិតឆ្លងដែនពីបរទេសនោះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីអាយុ១៨ឆ្នាំ បានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការ ប្រយុទ្ធប្រឆាំងជាមួយពួកចក្រពត្តិនិយម និងរំដោះកម្ពុជាពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលះបង់ជីវិតរបស់សម្ដេចដើម្បីព្យាបាលប្រទេសជាតិពី មុខរបួសនៃជម្លោះផ្ទៃក្នុងដែលមានអាយុកាលរាប់ទសវត្សរ៍កន្លងមកហើយ និងដើម្បីធានាឱ្យប្រទេសកម្ពុ ជាមួយ ដែលរក្សាបាននូវការឯកភាពជាតិ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងទទួលបានផ្លែផ្កាពីការតស៊ូ ដែលនាំទៅដល់ជ័យជំនះននយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលប្រជាជន នៅទូទាំងប្រទេសកំពុងទទួលបានការរីកចម្រើន សម្បូរណ៍សប្បាយនៅក្នុងសន្តិភាព ស្ថិរភាព និងសន្តិសុខ ហើយជាប្រការដែលមិនអាចនឹកស្មានដល់ថាអាចមានរឿងបែបនេះកើតមានចំពោះសម្តេច ដែល ឈ្មោះសម្ដេចមាននៅក្នុងបញ្ជីមនុស្សដែលទទួលបានលិខិតឆ្លងដែនបរទេស។

អាស្រ័យហេតុនេះ ខ្ញុំសូមរវាយតម្លៃខ្ពស់ចំពោះលោកស្រី បើប្រសិនលោកស្រីអាចផ្ទៀងផ្ទាត់ពីភាពត្រឹម ត្រូវនៃព័ត៌មាននៅក្នុងអត្ថបទខាងលើ និងធ្វើការកែតម្រូវការអះអាងមិនពិតនេះ។ បញ្ហានេះ មានសារៈ សំខាន់ណាស់ក្នុងការលើកកម្ពស់ មិនត្រឹមតែសេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ថ្នាក់ដឹកនាំជាតិរបស់ យើងខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកំពស់ភាពជឿជាក់ចំពោះវិជ្ជាជីវៈ និងសុច្ចរិតភាពរបស់សារព័ត៌មាន ដឺហ្គាឌីយែន ផងដែរ៕រក្សាសិទ្ធិដោយ ៖ កូលាប

×