Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្ស២នាក់រងរបួស , មូលហេតុ ដាច់ហ្វ្រាំង

ខេត្តកោះកុង ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង ៥០នាទី លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ ៦១-៦២ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្ត ក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងបណ្តាលអោយមនុស្ស២នាក់ រងរបួស។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់ ម៉ាក SISAN មួយបាំងកន្លះ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ យ 2692 ភ-ព2 បើកបរទិសដៅពីរកំពង់ស្ពឺ ទៅអូរសោម ខេត្តពោធិ៍សាត់ មូលហេតុ ដាច់ហ្វ្រាំង។

ជនរងគ្រោះទី១/ឈ្មោះ នាម វាសនា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកប្រមោយ ខេត្តពោធិ៍សាត់(អ្នកបើករថយន្ត )។ ទី២/ឈ្មោះ ចាន់ ផារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកប្រមោយ ខេត្តពោធិ៍សាត់ ។

បន្ទាប់ពីកើតហេតុ សមត្ដកិច្ចបានបញ្ជូនជនរងគ្រោះ មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។

ក្នុងហេតុការណ៍បណ្តាលឲ្យរថយន្ត ខូចខាតធ្ងន់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋដូចជា ៖ ១- រនាំងដែកសុវត្ថិភាព ចំនួន ០១ផ្ទាំង ២- របាំងថ្មសុវត្ថិភាព ចំនួន ០១ម៉ែត្រ ៣- អំពូលភ្លើង សូឡា បំភ្លឺផ្លូវ ចំនួន ០១ដើម ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×