Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកសម រង្ស៊ី និងគូកន ត្រូវបានតុលាការ ចោទប្រកាន់ពីបទញុះញង់បង្កឳ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ៖ លោកសម រង្ស៊ី និងគូកនជាច្រើនរូបទៀត ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីរបទល្មើសបន្ថែម គឺបទ រួមគំនិតក្បត់ និងបទញុះញង់ បង្កឳ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

បទចោទថ្មីទាំងនេះ គឺក្រោយពីលោកសម រង្ស៊ី បានដកស្រង់ការចុះផ្សាយរបស់កាសែតអង់គ្លេស The Guardian មកផ្សាយបន្តដោយដាក់ថា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានទិញសញ្ជាតិ និងទទួលបានលិខិតឆ្លងដែនប្រទេសស៊ីប។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២១ នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមានឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខហួរ ឈ្មោះ ហួរ វាន់ និងគូកន ពីបទរួមគំនិតក្បត់ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុ នៃសេចក្តីអំពាវនាវ របស់បុគ្គល សម រង្ស៊ី បានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២១ ដែលមាន ខ្លឹមសារបង្កប់ “ការរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា” ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត ក្រោមឧបាយកល អំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបួងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ផែនការទុច្ចរិតក្នុងការញុះញង់កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជនឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខហួរ ឈ្មោះ ហូរ វ៉ាន់ ព្រមទាំងគូកន គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×