Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងស៊ីដនីនឹងដកបម្រាមបិទខ្ទប់នៅសប្តាហ៍ក្រោយ ក្រោយអត្រាចាក់វ៉ាក់សាំងបានឈានដល់៧០ភាគរយ

អាជ្ញាធរប្រទេសអូស្ត្រាលីបានអះអាងថា ស្ថានភាពរឹតបន្តឹងដោយសារជំងឺកូវីដ១៩នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនឹងត្រូវដកចេញនូវបម្រាមហាមឃាត់ទាំងអស់ ចាប់ពីថ្ងៃចន្ទទី១១សប្តាហ៍ក្រោយនេះតទៅ។ ហើយទីក្រុងធំៗរបស់ប្រទេសអូស្រ្តាលី នឹងអាចធូរស្បើយឡើងវិញក្រោយបិទខ្ទប់អស់រយៈពេលជាង៤ខែ និងបន្ទាប់ពីចំនួនពលរដ្ឋបានចាក់វ៉ាក់សាំងសម្រេចបានប្រមាណ៧០ភាគរយ។

ក្នុងនោះ ប្រជាជនដែលរស់នៅក្នុងរដ្ឋ  Wale ខាងត្បូង ដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ទាំង២ដូស នឹងអាចធ្វើដំណើរកម្សាន្តបានជាធម្មតា ដូចជាទៅ ហាងអាហារ រោងកុន កន្លែងហាត់ប្រាណ ហាងលក់ភេសជ្ជះជាដើម។ តែយ៉ាងណាការបន្ធូរបម្រាមនេះ គឺនៅតែគោរពតាមគោលការណ៍សុវត្ថិភាពក្នុងមូលដ្ឋានដដែល។

បន្ថែមពីនេះ ចំនួនអ្នកបានចាក់វ៉ាក់សាំង គឺអាចអនុញ្ញាតឱ្យមានការជួបជុំគ្នាក្នុងផ្ទះបានរហូតដល់១០នាក់ ខណៈចំនួនកំណត់ឱ្យចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសពអាចមានចំនួនរហូត១០០នាក់។

សម្រាប់ក្លឹបកម្សាន្តពេលរាត្រីវិញ អាជ្ញាធរប្រទេសអូស្រ្តាលីអាចឱ្យបើកដំណើរការបានចំនួនរហូតដល់៨០ភាគរយនៃប្រជាជនដែលបានចាក់វ៉ាក់សាំងមួយដូស។ ហើយការអនុញ្ញាតឱ្យចាប់ផ្តើមនៅពេលនេះ គឺអាចនិយាយបានថា វាលឿនជាងផែនការរដ្ឋាភិបាលបានគ្រោងទុក។ ក្នុងនោះ សម្រាប់វិធានការរដ្ឋបាលវិញ ការពាក់ម៉ាសនឹងមិនតម្រូវជាចាំបាច់ពេកនោះទេសម្រាប់អ្នកដែលធ្វើការនៅក្នុងការិយាល័យ។

បើតាម អាជ្ញាធររដ្ឋ Wale ខាងត្បូង ប្រព័ន្ធលិខិតឆ្លងដែនប្រភេទវ៉ាក់សាំង( Vaccination-Passport)នឹងត្រូវប្រើប្រាស់នៅទូទាំងរដ្ឋ Wale ខាងត្បូង ដើម្បីធានាបានថា តើនរណាដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួនដែលអាជ្ញាធរបានកំណត់។ ហើយចំពោះ​ បុគ្គលណាដែលមិនទាន់បានចាក់គ្រប់ចំនួនដូសនោះទេ ពួកគេត្រូវតម្រូវឱ្យសម្រាកនៅតាមលំនៅឋានរហូតដល់ថ្ងៃទី០១​​ ខែធ្នូ ឆ្នាំ២០២១។

អភិបាលរដ្ឋ Wale ខាងត្បូង លោកដូមីនិច ផឺរ៉ូតេត បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងស៊ីដនីកាលពីថ្ងៃព្រហស្បតិ៍ថា៖« ការចាក់វ៉ាក់សាំងនេះ គឺជាគោលដៅដ៏សំខាន់សម្រាប់សេរីភាពរបស់យើង ទាំងការលះបង់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រជាពលរដ្ឋនៅទូទាំងរដ្ឋ Wale ខាងត្បូង ដើម្បីធានាខុសត្រូវទៅលើសុខភាព និងសុវត្ថិភាពរបស់ពួកគេ»។ 

ទីក្រុងស៊ីដនី និងទីក្រុងមែលប៊នដែលជាទីក្រុងធំបំផុតរបស់អូស្រា្តលី និងរដ្ឋធានីកង់បេរ៉ា​ ធ្លាប់ជាប់បម្រាបបិទខ្ទប់អស់រយៈពេលជាច្រើនសប្តាហ៍ក្នុងការទប់ស្កាត់នៃការផ្ទុះឡើងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទ«ដែលតា»។ ការបិទខ្ទប់នេះបានរុញច្រានឱ្យប្រទេសអូស្រ្តាលីខាតបង់ប្រាក់ចំណូលជាតិប្រមាណជាង២ពាន់លានដុល្លារ ហើយថែមទាំងអាចបង្អាក់ដំណើរការអភិវឌ្ឍប្រទេសអូស្ត្រាលីជាច្រើនឆ្នាំទៅមុខទៀតផង។

សូមរំលឹកថា ករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសអូស្ត្រាលីបានថយចុះគួរឱ្យកត់សម្គាល់ ជាមួយនឹងអត្រាឆ្លងចំនួន១២ម៉ឺនករណី និងស្លាប់ចំនួន ១៣៨១ករណី។ ក្នុងនោះ ករណីឆ្លងនៅក្នុងរដ្ឋ Wale ខាងត្បូង ក៏គេងសង្កេតឃើញថា មានការថយចុះក្នុងរយៈពេល៧សប្តាហ៍កន្លងមកនេះផងដែរ ដោយករណីឆ្លងមានត្រឹមតែ៥៨៧នាក់កាលពីថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋ​ វិចតូរៀស្ទុះឡើងដល់១៦៣៨ករណីក្នុងមួយថ្ងៃ៕ ប្រភព៖ CNA

×