Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ចំពេលមានភាពតានតឺងផ្នែកយោធាជាមួយចិន

ប្រទេសចិនដែលតែងតែអះអាងថា កោះតៃវ៉ាន់ជាដែនអធិបតេយ្យរបស់ខ្លួន និងបានប្រឆាំងពីការចូលរួមជាលក្ខណៈអន្តរជាតិរបស់កោះតៃវ៉ាន់ ដែលកោះមួយនេះបានស្នើផ្តាច់ខ្លួនចេញពីប្រទេសចិន។ ការប្រឆាំងនេះ គឺនៅពេលដែលកោះតៃវ៉ាន់បានចូលរួមកិច្ចប្រជុំជាមួយសមាជិកអង្គការសុខភាពពិភពលោក​ និងកិច្ចប្រជុំជាមួយរដ្ឋាភិបាលបរទេស។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី តៃ អីងវិន បានថ្លែងប្រាប់មន្ត្រីជាន់ខ្ពស់របស់ប្រទេសបារាំង និងឥស្សរជនរបស់ប្រទេសអូស្រា្តលីថា កោះតៃវ៉ាន់នឹងធានានូវសន្តិភាពក្នុងតំបន់ និងសិ្ថរភាព ក៏ដូចជាស្វែងការកិច្ចសហការ ជាមួយប្រទេសដែលគោរពតាមលទ្ធិប្រជាធិបតេយ្យ។ ការថ្លែងបែបនេះ ធ្វើឡើងមួយថ្ងៃ ក្រោយមានភាពតានតឹងផ្នែយោធាជាមួយប្រទេសចិនដែលបាននឹងកំពុងកើនឡើង។ ​

ក្នុងដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាប្រទេសបារាំងចំនួន៤នាក់ និងរបស់អតីតប្រធានាធិបតីអូស្រា្តលីលោក តូនី អាបប៊ូត បានប្រព្រឹត្តិឡើងក្នុងរយៈពេល៤ថ្ងៃ ដែលកងទ័ពជើងអាកាសរបស់ប្រទេសចិនបានវាយលុកមកដែនការពារអាកាសរបស់កោះតៃវ៉ាន់។ សកម្មភាពរបស់ប្រទេសចិននេះ​ បានធ្វើឱ្យជំនួបរវាងថ្នាក់ដឹកនាំតៃវ៉ាន់និងសម្ព័ន្ធមិត្តផ្លាស់ប្តូរពេលភ្លាមៗ ហើយបញ្ហានេះបានបង្កជាក្តីកង្វល់ពីរដ្ឋបាលលោក ចូ​​ បៃដិន និងសម្ព័ន្ធមិត្តរបស់ខ្លួនផ្សេងទៀត។

ការគោរពលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់បានធ្វើឱ្យមានការគាំទ្រជាច្រើនពីប្រទេសដែលដើរតាមលំនាំលទ្ធិប្រជាធិបតេយ្យដូចគ្នា ជាពិសេសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ហើយសន្ទុះនៃការគាំទ្រមកលើកោះតៃវ៉ាន់ គឺចំពេលដែលមានតានតឹងផ្នែកយោធា និងសម្ពាធផ្នែកនយោបាយកាន់តែខ្លាំងពីប្រទេសចិន ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោកមួយនេះ តែងតែងអះអាងថាចង់បានកោះតៃវ៉ាន់មកជាដែនអធិបតេយ្យរបស់ខ្លួន។

ថ្លែងក្នុងការិយាល័យរបស់ប្រធានាធិបតីតៃវ៉ាន់លោក​ស្រី​សៃ  ទៅកាន់សមាជិកព្រឹទ្ធសភាបារាំង​ ដឹកនាំដោយអតីតរដ្ឋមន្រ្តីការពារជាតិបារាំងលោក​ អាលែន រីឆាត លោកស្រី សៃ​ អីងវិន បានថ្លែងការអរគុណទៅបារាំងអំពីការព្រួយបារម្ភអំពីស្ថានភាពក្នុងច្រកសមុទ្រតៃវ៉ាន់ និងការគាំទ្រឱ្យចូលរួមក្នុងឆាកអន្តរជាតិនានា។

លោកស្រី សៃបានថ្លែងថា៖« យើងនឹងបន្តបំពេញទំនួលខុសត្រូវរបស់យើងបន្ថែមទៀត ក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងក៏នឹងសង្ឃឹមអំពីការចូលរួមបរិច្ចាកទៅកាន់ពិភពលោកជាមួយប្រទេសបារាំងផងដែរ»។

ក្នុងនោះ សម្រាប់លោករីឆាតក៏បានពិភាក្សាអំពី ភាពចាំបាច់ក្នុងការចូលរួមចំណែករបស់កោះតៃវ៉ាន់នៅក្នុងដំណើរការសិទ្ធមនុស្សផងដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីភាពតានតឹងនៃការកើនឡើងផ្នែកយោធាជាមួយប្រទេសចិននោះទេ ក្នុងអំឡុងការថ្លែងសារមួយក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក៕ ប្រភព៖ TRT News

×