តាម Shanghaiist បុរសត្រកូល Xu ខេត្ត ជាំងស៊ូ ប្រទេសចិន បានត្រូវកាត់ទោសពីបទសម្លាប់មនុស្ស បន្ទាប់ពីគាត់បានបើករថយន្តបំបុកលើស្ត្រីត្រកូល Wu ហើយស្ត្រីរូបនេះ គឺជាអ្នកដែលបានអង្វករគាត់១ខែមកហើយ ដើម្បីឲ្យគាត់ជួយធ្វើបែបនេះ។
ខណៈពេលដែល Wu ដើរលើផ្លូវមុនពេលដែល Xu បើកឡានបំបុក
រឿងរ៉ាវពិតជាស្មុគស្មាញ និងអណោចអធ័ម ។ តាមនោះនាង Wu បានកើតជំងឺមហារីកស្បូន ហើយត្រូវបានព្យាបាលដោយគីមីអស់កាលច្រើនឆ្នាំ ធ្វើឲ្យនាងលែងទ្រាំទ្របាននូវការឈឺចាប់ ។ ចាប់ផ្តើមពីខែ ឧសភា ២០១៧ Wu បានស្នើសុំមិត្តភក្តិក្នុងភូមិរបស់ខ្លួនឈ្មោះ Xu បើកឡានបុកសម្លាប់ខ្លួន។ ប្តីរបស់ Wu ឈ្មោះ Wang ក៏បានអង្វករឲ្យ Xu ជួយបញ្ចប់ទុក្ខវេទនានៃការឈឺចាប់របស់ភរិយាខ្លួន ។ Wang សន្យាថា និងរក្សាអាថ៌កំបាំង ហើយលោកនឹងមិនទៅផ្តល់ធ្វើឲ្យ Xu ពិបាកពាក់ព័ន្ធនឹងរឿងច្បាប់ឡើយ ។ ចុងក្រោយនៅថ្ងៃទី ១៥ មិថុនា ២០១៧ Xu ក៏បានទន់ចិត្តនឹងប្តីប្រពន្ធ Wu-Wang ។ យប់ថ្ងៃនោះដែរ ខ្សែកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញ Xu បានបើករថយន្តលើកំណាត់ផ្លូវមួយងងឹត រួចបុកចំស្ត្រីកំពុងឈរនៅលើផ្ទូវ ។
តាម Modern Express នោះក្រោយពេលទូរស័ព្ទប្រាប់ប៉ូលិសថា មានមនុស្សរងគ្រោះថ្នាក់ចរាចរណ៍ Xu នៅបានថយរថយន្តដើម្បីកិនលើ Wu ម្តងទៀត ដើម្បីប្រាកដថា នាងស្លាប់ ។
ប៉ុន្តែ Wu ពុំទាន់ស្លាប់ទេ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Jurong, Wu បានបដិសេធពុំព្រមទទួលព្យាបាល រហូតទល់ថ្ងៃ ១៧ មិថុនា ២០១៧, Wu ទាមទារត្រឡប់ទៅផ្ទះ ហើយ ២ថ្ងៃក្រោយ ទើបនាងស្លាប់ ។
នៅថ្ងៃ ៣ ខែមេសា កន្លងមក ទាំងត្រកូល Xu ដែលជាអ្នកបើកបររថយន្ត និងស្វាមីត្រកូល Wang របស់នាង Wu សុទ្ធសឹងត្រូវបានចោទប្រកាន់ពីបទចេតនាសម្លាប់មនុស្ស ។ តាមតុលាការការដែលរថយន្តបើកកិនពីលើពុំមែនជាមូលហេតុបណ្តាលឲ្យ Wu ស្លាប់នោះទេ ប៉ុន្តែដោយសារការព្យាបាលជំងឺមហារីកអូសបន្លាយធ្វើឲ្យគ្រឿងក្នុងរបស់នាង Wu ទ្រុឌទ្រោមពុំអាចបន្តទ្រាំទ្របានទៀត ។
គ្រួសារ Wu ឲ្យដឹងថា ពួកគេពិតជាយល់ ហើយអព្យាស្រ័យនូវអ្វីៗដែល Xu បានធ្វើ ។ ចំណែកកូនប្រុសរបស់នាង Wu ក៏សំណូមពរសុំឲ្យតុលាការ លើកលែងទោសឲ្យ Wu និងឪពុករបស់ខ្លួន។
រឿងរ៉ាវពិតជាស្មុគស្មាញ តើនរណាជាអ្នកខុស ? ៕ លីសា