Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ សារព័ត៌មាន The Guardian ចេញផ្សាយខុសពីការពិត មិនមែនជារឿងតូចតាចឡើយ គឺពាក់ព័ន្ធនឹងមេដឹកនាំជាតិមួយ ដែលត្រូវបានគេមូលបង្កាច់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសសាយប្រឹស និងកម្ពុជា សុទ្ធតែជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែសារព័ត៌មាន The Guardian ចេញផ្សាយខុសពីការពិត ហើយរឿងនេះ មិនមែនជារឿងតូចតាចនោះឡើយ គឺពាក់ព័ន្ធនឹងមេដឹកនាំជាតិមួយ ដែលត្រូវបានគេមូលបង្កាច់ ។

ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យជួបជជែកជាមួយមន្ត្រីប្រទេសាយប្រឹស ដើម្បីបញ្ចប់ការភ័ន្តច្រឡំមួយចំនួន ជុំវិញការចេញផ្សាយពាក់ព័ន្ធការផ្តល់សញ្ជាតិដល់សម្តេចពីសំណាក់សារព័ត៌មានអង់គ្លេស The Guardian។ “រដ្ឋទាំងពីរ សុទ្ធតែជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែសារព័ត៌មាន The Guardian។ ដ្បិតថាសារព័ត៌មានបានកែហើយ តែយើងត្រូវបញ្ជាក់រវាងរដ្ឋ និងរដ្ឋជាមួយគ្នា។ បើចាំបាច់ឯកឧត្តម ប្រាក់ សុខុន ឬឯកឧត្តម កើត រិទ្ធ ជួបរដ្ឋមន្ត្រីការបរទេស ឬជួបរដ្ឋមន្ត្រីយុត្តិធម៌ តាមប្រព័ន្ធវីដេអូ និយាយគ្នាឱ្យច្បាស់លើរឿងហ្នឹង”។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងនេះ មិនមែនជារឿងតូចតាចនោះឡើយ គឺពាក់ព័ន្ធនឹងមេដឹកនាំជាតិមួយ ដែលត្រូវបានគេមូលបង្កាច់។ សម្តេចតេជោ បានណែនាំឱ្យឯកអគ្គរាជទូតខ្មែរនៅទីក្រុងប៉េកាំង ជួបជាមួយទូតប្រទេសសាយប្រឹស ហើយបើសាយប្រឹសមិនឆ្លើយតបទេ គឺត្រូវធ្វើកំណត់ទូតជូនទៅកាន់ប្រទេសនេះថែមទៀត។ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំពាក់ព័ន្ធរឿងសញ្ជាតិនេះ កម្ពុជាបានធ្វើកំណត់ទូត ទៅអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងអគ្គរដ្ឋទូតប្រទេសអឺរ៉ុបប្រចាំនៅកម្ពុជា បូករួមទាំងប្រទេសអង់គ្លេសផងដែរ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×