Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សួន សេរីរដ្ឋា ៖ ឆ្លើយតបទៅ មេក្រុមនយោបាយរត់ចោលស្រុក ដែលបន្តទាមទារឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួនតែ ២ អាណត្តិ

ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះថា “ឆ្លើយតបទៅ មេក្រុមនយោបាយរត់ចោលស្រុក ដែលបន្តទាមទារឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួនតែ ២ អាណត្តិ (១០ ឆ្នាំ) នោះ ខ្ញុំ មើលឃើញថា បុគ្គលនេះដែលខ្លួនធ្លាប់ជាសមាជិកសភាតាំងពីឆ្នាំ ១៩៩៣ មកនោះគឺជាមនុស្សល្ងង់ ល្ងី ល្ងើ ភ្លើមិនដឹងខ្យល់ មិនស្គាល់ច្បាប់ និងមិនស្គាល់អ្វីហៅថា ធម្មនុញ្ញភាពនៃច្បាប់នោះទេ !”។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា “ចំពោះ ខ្ញុំ យល់ថា ៖ នៅចំពោះមុខនេះច្បាប់ដែលសំខាន់គួរបង្កើតមួយទៀតនោះគឺ «ច្បាប់ហាមឃាត់ជនទាំងឡាយណា ដែលធ្លាប់រងបទចោទប្រកាន់ពីតុលាការ និងមានទោសព្រហ្មទណ្ឌដោយសាលក្រមស្ថាពររបស់តុលាការ ចំនួន ៣ ដង ក្នុងមួយជីវិត គឺត្រូវដកសិទ្ធិមិនឲ្យឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ជាបេក្ខជនតំណាងរាស្ត្រ និងជាបេក្ខជនសម្រាប់ការបោះឆ្នោតទាំងអស់» ។

ចំណែកការទាមទារឲ្យបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ២ អាណត្តិ (១០ ឆ្នាំ) នោះវាគឺជាការទាមទារដែលប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ! ពីព្រោះតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ១៩.- ថ្មី (១) ចែងថា ៖ តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរ នៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់វាត់តាំងវរៈជនមួយរូបជានាយករដ្ឋមន្ត្រី ពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្ស ដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឲ្យបង្កើតរាជរដ្ឋាភិបាល ។

ដូច្នោះសូមបញ្ជាក់ថា ៖ កម្ពុជា ជាប្រទេសប្រកាន់របបសភានិយម ដែលមានការបោះឆ្នោតជាសាកលជ្រើសតាំងសមាជិកសភារៀងរាល់ ៥ ឆ្នាំម្តង តែគ្មានការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ ! ។ មានតែអ្នកនយោបាយ និងអ្នកវិភាគ ល្ងង់ ល្ងី ល្ងើ ភ្លើមិនដឹងខ្យល់ តែប៉ុណ្ណោះ ដែលតែងតែលើកឡើងនិងទាមទារដដែលៗឲ្យកំណត់អាណត្តិនាយករដ្ឋមន្ត្រី ទាំងមិនព្រមអាន មុនព្រមរៀនសូត្រពីច្បាប់របស់ប្រទេសជាតិខ្លួនឯង ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×