Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកែប ៖ អ្នកនយោបាយរត់ចោលស្រុក ឈប់រវើរវាយ ​ត្រដរ​ខ្យល់​ទាមទារ​ឲ្យ​កំណត់​អាយុ​ ឬ​អាណត្តិ​នាយករដ្ឋមន្រ្តី​នៅ​កម្ពុជា​

ភ្នំពេញ ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងសារលើផេកហ្វេសប៊ុកនៅថ្ងៃសៅរ៍នេះថា “មាន​អ្នកនយោបាយ​រត់​ចោល​ស្រុក​ខ្លះ​ខិតខំ​ត្រដរ​ខ្យល់​ទាមទារ​ឲ្យ​កំណត់​អាយុ​ ឬ​អាណត្តិ​នាយករដ្ឋមន្រ្តី​នៅ​កម្ពុជា​ ។ យើង​សូម​បញ្ជាក់​ថា​លោកតា​​ ចូ​ បៃដិន​ ប្រធានាធិបតី​អាមេរិក​ អាយុ​ ៧៩​ ឆ្នាំ​ ហើយ​អត់​ទាន់​ចូល​និវត្តន៍​ទេ​ ហើយ​នៅប្រទេសដែល​អួតថា​បិតាប្រជាធិបតេយ្យមួយនេះ​ក៏គ្មាន​ច្បាប់​ណា​ហាម​អ្នកដឹកនាំ​វ័យលើ ៧០​ ឆ្នាំ​ ឲ្យចូល​និវត្តន៍​ដែរ​ “។

ឯកឧត្តម សោម ពិសិដ្ឋ បានបន្តថា ចំណែក​ អាណត្តិ​នាយករដ្ឋមន្ត្រី​ ប្រធានាធិបតី​ អធិការ​បតី​ ឫ​ មេដឹកនាំ​ប្រទេស​នានា​នៅ​លើពិភពលោក​នេះ​ មិនបាន​កំណត់​ដូចគ្នា​ទេ​ គឺ​ អាស្រ័យ​ទៅ​លើ​ប្រទេស​នីមួយៗ​ជាអ្នក​កំណត់​តែ​ប៉ុណ្ណោះ​ ។ នៅ​ប្រទេស​ខ្លះ​ គេ​កំណត់​ ២​ អាណត្តិ​ ៨​ ឆ្នាំ​ ទៅ​ ១០​ ឆ្នាំ​ នៅ​ប្រទេស​ខ្លះ​អត់​កំណត់​ទេ​ ឲ្យតែ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ ទោះបី​ដឹកនាំ​កាន់​អំណាច​ប៉ុន្មាន​ អាណត្តិ​ក៏បានដែរ​ ។

ជាក់​ស្តែង​នៅ​សហព័ន្ធ​រុស្ស៊ី​ លោក​ វ្លាឌីមៀ​ ពូទី​ន​ ជាប្រធានាធិបតី​រុស្ស៊ី​ ៤-៥​ អាណត្តិ​មកហើយ​ ។ ចំណែក​លោកស្រី​ អាំងជេឡា​ ម៉ាកែល​ អធិការ​បតី​ អាល្លឺម៉ង់​ ក៏ដឹកនាំ​ ៤-៥​ អាណត្តិ​ដែរ​រហូត​មក​ដល់​បច្ចុប្បន្ន​ ។ ដូច្នេះ​ការ​កំណត់​អាយុ​ ឬ​ កំណត់​អាណត្តិ​មេដឹកនាំ​នៃ​ប្រទេស​នីមួយៗ​នៅជុំវិញ​ពិភពលោក​មិនដូចគ្នាទេ​។ សូមអ្នកនយោបាយរត់ចោលស្រុកឈប់រវើរវាយទៀត​ទៅ​៕ រក្សាសិទ្ធិដោយ ៖ កូលាប

×