Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ ទទួលសមាជិកថ្មីចំនួន ៣៩៦នាក់បន្ថែមទៀត ក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់

ភ្នំពេញ ៖ សមាជិកថ្មីចំនួន ៣៩៦នាក់បន្ថែមទៀត ក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ។

ឯកឧត្តម សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញភាកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ ក៏បានស្វាគមន៍និងថ្លែងអំណរគុណព្រមទាំងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួមជាសមាជិកគណបក្សប្រជា ជនកម្ពុជាដែលជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។

ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើឱ្យបងប្អូននិងក្មួយៗទាំងអស់ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ និងត្រៀមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២២ ក៏ដូចជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។ ឯកឧត្តមប្រធានការងារ បានជូនសមាជិកសមាជិកាគណបក្សដែលទើបញ្ចូលថ្មីនូវថវិកាមួយចំនួន រួមនឹងអាវ១និងមួក១គណបក្សផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×