Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងរឿងសំខាន់ៗ របស់ម្ចាស់មកុដ Miss Grand Cambodia 2021 និង លំដាប់រងទី១ អ៊ិន លក្ខិណា

ភ្នំពេញ ៖ កញ្ញាតំណាងខេត្តបាត់ដំបង ប៉ូគឹមថេង សុតធីតា បានក្លាយជាម្ចាស់ជ័យលាភីលេខ១ក្នុងការប្រឡងបវរកញ្ញា ដ៏ស្វិតស្វាញ ខណៈលេខ២ បានទៅលើ កញ្ញាអ៊ិន លក្ខិណា សម្បុរខ្មៅស្រអែម តំណាងខេត្តកំពង់ចាម។ យ៉ាងណាបេក្ខភាពឆ្នាំនេះ មានការប្រកួតចេញមក ក្លាហាន សបញ្ជាក់ថា នារីកម្ពុជា សព្វថ្ងៃហ៊ាន ក្លាហាន តស៊ូ ទាំងស្អាតទាំងឆ្លាត។

ការប្រឡងបានបញ្ចប់កាលពីយប់ថ្ងៃទី៩ តុលា ឆ្នាំ២០២១ បន្ទាប់ពីតស៊ូប្រកួតអស់ជាច្រើនវគ្គ រួចមក។ កញ្ញា ប៉ូគឹមថេង សុតធីតា មានកម្ពស់១ម៉ែត្រ៧៥ បានដណ្តើមមកុដ ព្រោះតែមានភាពឆ្លាតវៃច្រើនជាងគេ ។ រីឯលេខ២ អ៊ិន លក្ខិណា ក៏ជាបេក្ខភាព ខ្លាំងម្នាក់ដែលធ្វើឲ្យ គេពិបាកតតាំង។ ម្ចាស់មកុដ ឆ្លើយសំណួរចំទិសដៅ និយាយពីបញ្ហាសង្រ្គាម ពិសេសចង់ឲ្យបញ្ចប់សង្រ្គាមហើយ ស្ត្រីត្រូវតែងើបឈរ ការបរាជ័យមិនមែនជាឧបសគ្គនោះទេ។ នាងធ្លាប់ជាអតីតម្ចាស់ម្កុដក្នុងកម្មវិធីបវរកញ្ញាទេសចរណ៍ពិភពលោក ចំណាត់ថ្នាក់លេខ៣ នៅប្រទេសចិន និងជា បវរកញ្ញាចក្រវាលលេខ៤ផងដែរ។ ក្រៅពីប្រើការភាសាអង់គ្លេសបាន នាងអាចនិយាយភាសាភូមាបានតិចតួច។ នេះជាការតស៊ូ ដែលនាងមិនបោះបង់រហូតបានក្លាយជាម្ចាស់មកុដ អោយមហាជនទទួលស្គាល់។

ដោយឡែកកញ្ញា អ៊ិន លក្ខិណា ដែលជាចំណាត់ថ្នាក់លេខ២ Miss Grand Cambodia 2021 បានសាងខ្លួនដោយ ភាពក្លាហាននៅលើវេទិកា ប្រឡង អោយមហាជនបានស្គាល់ ព្រោះតែ ការចេះបង្ហាញភាពឈ្លាវៃ។ ប៊ិះដណ្តើមបានលេខ១ អ៊ិន លក្ខិណា បានតស៊ូជម្នះ ការប្រឡងហើយនាង ក៏លះបង់ពេលវេលា ការប្រកួត បានប៉ុន្មានកម្មវិធី ហើយចុងក្រោយនេះ នាងធ្វើឲ្យលាន់ឭ ហើយការកោតសរសើរពីមហាជនមិនតិចទេ។

អ៊ិន លក្ខិណា ព្រោះតែមើលឃើញថា មានលក្ខណៈគ្រប់គ្រាន់ទើប ត្រូវបានបញ្ជូនអោយជាតំណាងកម្ពុជា ចេញទៅប្រកួតMiss Supranational អន្តរជាតិ។ បើរំលឹករឿងមុនលេចធ្លោ លក្ខិណា ក៍ធ្លាប់ជាប់ជ័យលាភីប្រឡងដែរ គ្រាន់តែអំឡុងពេលនោះ វិស័យបវរកញ្ញាមិនទាន់ផ្ទុះខ្លាំង ទើបមិនសូវមានគេស្គាល់។នាងមិនបោះបង់មហិច្ឆតាឡើយនៅ តែចេញទៅប្រឡង ហើយប្រមូលបានបទពិសោធន៍ថ្មីៗ ឆ្ពោះមកវេទិកាថ្មីទៀត។

អ៊ិន លក្ខិណាដែលជាប់លេខ១ ឈុតហែលទឹកផងនោះ បាននិយាយលើវេទិកាថា នាងខំមកដល់ពេលនេះ ដើម្បីជម្រះពាក្យថាខ្មៅមិនស្អាត មិនសម ពោលការរើសអើងពណ៌សម្បុរសដែលនាងឈឺចាប់។ បែបនេះហើយទើប នាងយកភាពក្លាហាន ឲ្យគេមើលឃើញថា ស្ត្រីសម្បុរខ្មៅ មិនអន់នោះទេ ហើយស្ត្រីដែលមានពណ៌ សម្បុរបែបនេះកុំអស់សង្ឃឹម ងើបឡើងតតាំងអោយគេឃើញថា យើងអាចធ្វើបាន។

ឈុតតំណាងជាតិ ដែលល្អដាច់គេបានទៅលើ ខេត្តសៀមរាប ។ ចំណាត់ថ្នាក់លេខ៥ តំណាងខេត្តកំពង់ឆ្នាំង កញ្ញាសុខ រ៉ាត់ចារៈកន លេខ៤ តំណាងខេត្តកំពតកញ្ញាកែវ សេងលីហួ លេខ៣ ក្រុងព្រះសីហនុកញ្ញា អែម គន់ថង លេខ២ ខេត្តកំពង់ចាម កញ្ញា អ៊ិន លក្ខិណា ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×