Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ២០០​ លាន​យ៉េន​ ដល់​អាជ្ញាធរមីន​ ​លើ​គម្រោង​គាំទ្រ​ដំណើរ​ការ​កសាង​ផែនការ​បោស​សម្អាត​មីន​ និងត្រួត​ពិនិត្យ​គុណភាព​លើផ្ទៃ​ដី​បោស​សម្អាត​

ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២១​ ​ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ឯកឧត្ដម​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​ និង​​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ ឯកឧត្តម​ មិ​កាមិ​ ម៉ាសាស៊ីរ៉ូ​ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណាចក្រកម្ពុជា​ បាន​ចុះ​ហត្ថលេខា​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ និង​ហិរញ្ញប្បទាន​ឥតសំណង​របស់​ជប៉ុន​ ។ ក្នុងពិធិនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនផងដែរ។

ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ រាជរដ្ឋាភិបាលជប៉ុន​ នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណងដល់​អាជ្ញាធរមីន​ ​លើ​គម្រោង​គាំទ្រ​ដំណើរ​ការ​កសាង​ផែនការ​បោស​សម្អាត​មីន​ និងត្រួត​ពិនិត្យ​គុណភាព​លើផ្ទៃ​ដី​បោស​សម្អាត​ ដែល​មាន​ទឹក​ប្រាក់​សរុប​ ២០០​ លាន​យ៉េន​ (ប្រមាណ​ ១,៨​ លាន​ដុល្លារអាមេរិក​)៕ រក្សាសិទ្ធិដោយ ៖ កូលាប

×