ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារថ្ងៃនេះនឹងសម្រេចបានជោគជ័យអាស្រ័យដោយការខំប្រឹងប្រែងរបស់ខ្លួនឯង។ មានឱកាសវិនិយោគពាណិជ្ជកម្មល្អ អាចជួយអ្នកបង្កើនបន្ថែមប្រាក់ចំណូល។ មនោសញ្ចេតនា៖ ត្រូវបន្ថែមភាពរ៉ូមែនទិកបន្តិចទើបទំនាក់ទំនងកាន់តែជ្រាលជ្រៅ។ ទិសនាំលាភ ៖ ឦសាន តំណមទិសត្រូវ ។ ពណ៌៖ លឿង ។ អ្នកយកអាសា ៖ ឆ្នាំឆ្លូវ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ ការងារអំណោយផលល្អ អាស្រ័យដោយទេពកោសល្យ និងឆន្ទៈរបស់ខ្លួននឹងទទួលជោគជ័យធំធេងធ្វើឲ្យអ្នកដទៃច្រណែន។ ថ្ងៃនេះមានលាភចូលផ្ទះ។ មនោសញ្ចេតនាអ្នកនៅលីវមានឱកាសច្រើនទាក់ទងជាមួយមនុស្សផ្ទុយភេទ។ ទិសនាំលាភ គឺទិសអាគ្នេយ៍ តមទិសពាយ័ព្យ។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកជួយយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖រាសីឡើងខ្ពស់ ។ អាស្រ័យដោយមានទំនាក់ទំនងល្អត្រូវបានថ្នាក់លើជឿជាក់ អ្នករួមការងារគាំទ្រ ហេតុនេះកិច្ចការគ្រប់យ៉ាងរបស់អ្នកឆ្នាំខាលសុទ្ធតែសម្រេចងាយស្រួល។ ថ្ងៃនេះអ្នកធ្វើជំនួញ លក់ដូរនឹងបានចំណេញច្រើន។ មនោសញ្ចេតនា ងាយជួបមនុស្សដែលខ្លួនពេញចិត្ត។ ទិសនាំលាភ ជើង តំណមទិសខាងលិច ។ ពណ៌នាំសំណាង ៖ ខៀវ ។ ឆ្នាំយកអាសា ៖ កុរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារថ្ងៃនេះដំណើរការដោយរលូនគ្មានទាក់ទើស។ មានឱកាសវិនិយោគល្អ រកចំណូលបានដូចចិត្ត។ មនោសញ្ចេតនាបានជួបមនុស្សក្នុងសុបិន្តដូច្នេះត្រូវក្លាហានបង្ហាញមនោសញ្ចេតនា នឹងបានផលភ្លាមៗ។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង ។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ផ្លូវចិត្តមិនល្អឥទ្ធិពលដល់ការងារ ត្រូវប្រឹងរក្សាភាពនឹងនរដើម្បីបញ្ចៀសកំហុសឆ្គងគួរឲ្យស្តាយ។ ចង់សម្រេចបានគោលដៅធំ ពិបាកចៀសផុតពីសម្ពាធធំដូច្នេះត្រូវអត់ធ្មត់ទើបសង្ឃឹមបានជោគជ័យ។ មនោសញ្ចេតនា ប្តីប្រពន្ធមានការយល់ច្រឡំគ្នាបន្តិចហេតុនេះ បរិយាកាសគ្រួសារមិនបានល្អ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង ។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារប្រព្រឹត្តទៅធម្មតា ប៉ុន្តែកុំនឿយណាយត្រូវបន្តប្រឹងប្រែងទើបមានឱកាសបានឡើងតំណែង។ ថ្ងៃនេះកុំសង្ឃឹមខ្លាំងពេកទៅលើការវិនិយោគព្រោះអាចបរាជ័យ។ មនោសញ្ចេតនា ជួនក្តៅជួនត្រជាក់ ដូច្នេះមនោសញ្ចេតនាពិបាករីកចម្រើន និងរឹងមាំ។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ឦសាន ។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីល្អឡើងខ្ពស់។ មានឱកាសដើម្បីផ្លាស់ប្តូរស្ថានភាពការងារបច្ចុប្បន្ន កុំខកខាន។ មានខ្ទង់ចំណូលបន្ថែមច្រើន អាចសាកវាសនារបស់ខ្លួន។ មនោសញ្ចេតនា ៖ ជួបមនុស្សមានចិត្តគំនិតចុះសម្រុងនឹងគ្នា។ ទិសនាំលាភ ៖ កើត តំណមទិស៖ ខាងត្បូង។ ពណ៌ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ឧបសគ្គផ្លូវចិត្ត គឺជាមូលហេតុធ្វើឲ្យការងាររបស់អ្នកជួបការលំបាក ប្រឹងប្រែងសម្រួលអារម្មណ៍ នឹងនរដោះស្រាយ ការងារនីមួយៗ។ ថ្ងៃនេះកុំយកតាមខ្លួននូវលុយកាក់ ឬទ្រព្យមានតម្លៃច្រើនព្រោះត្រូវគេឆក់ប្លន់។ មនោសញ្ចេតនា ដោយសារតែមានបញ្ហាមួយមិនពាក់ព័ន្ធតែក៏ធ្វើឲ្យអ្នកទាំង២មានទំនាស់ឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង ។ ពណ៌នាំសំណាង ៖ ក្រហម ។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ថ្ងៃនេះនឹងមានឱកាសពង្រីកវិស័យថ្មីក្នុងការងារ។ គួរជួបជុំមិត្តភក្តិនឹងទទួលបានប្រយោជន៍សម្រាប់ការរកចំណូលបន្ថែម។ មនោសញ្ចេតនា បន្ថែមភាពអណ្តែតអណ្តូងបន្តិចនឹងជួយឲ្យមនោសញ្ចេតនាអ្នកទាំង២ កាន់តែផ្សារភ្ជាប់ល្អិតរមួត។ ទិសនាំលាភ ៖ អាគ្នេយ៍ ។ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ លឿង។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ រាសីកំពុងស្រុតចុះ ផ្លូវចិត្តមានបង្កប់ភាពឆេវឆាវ ត្រូវនឹងនរកុំឲ្យកើតមានរឿងមិនល្អក្នុងការងារ។ ថ្ងៃនេះពុំមានផលសម្រាប់ការវិនិយោគ កុំចចេសប្រយ័ត្នជួបស៊យធំ។ មនោសញ្ចេតនា ៖ ដោយសារតែសម្តីចចេចចចូចនៅខាងក្រៅធ្វើឲ្យមានមន្ទិលសង្ស័យចំពោះគ្នាបណ្តាលឲ្យមនោសញ្ចេតនាប្រេះស្រាំ។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ក្រហម ។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ ។ ការងារត្រូវសម្រួលឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង ត្រូវព្យាយាមដោះស្រាយបញ្ហា ភាពឆេវឆាវនឹងបន្ថែមរឿងឲ្យកាន់តែស្មុគស្មាញ។ ថ្ងៃនេះពុំមែនជាថ្ងៃល្អសម្រាប់កិច្ចការជំនួញ។ មនោសញ្ចេតនា ៖ ងាយមានការយល់ច្រឡំឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច។ ពណនាំសំណាង ៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ គ្រប់ផែនការងារសុទ្ធតែរីកចម្រើនល្អប្រសើរ។ មានឱកាសសហការជាមួយដៃគូ ដ៏មានសក្តានុពល។ មនោសញ្ចេតនា កាន់តែមានភាពផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភ ៖ ខាងត្បូង តំណមទិស ៖ ពាយ័ព្យ ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំខាល៕