Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពជាអ្នកដឹករបស់ស្ត្រី ជាស្នូលនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ឯកអគ្គរាជទូតរងស្ថានទូតអូស្រ្តាលី លោក Andreas Zurbrugg បានថ្លែងថា ភាពជាអ្នកដឹករបស់ស្ត្រី សមភាពនិងបរិយាបន្នយេនឌ័រ មិនត្រឹមតែជាអាទិភាពសំខាន់សម្រាប់ប្រទេសអូស្រ្តាលីប៉ុណ្ណោះទេ វាជាស្នូលនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច។

ថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះ ឯកអគ្គរាជទូតរង លោក Andreas Zurbrugg បានជួបជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីបញ្ចប់អំពើហឹង្សាលើស្ត្រីតាមរយៈកម្មវិធី ACCESS និងការរៀបចំសម្រាប់វេទិកាអាស៊ី-អឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

អូស្រ្តាលីមានមោទនភាពដែលបានធ្វើការរួមគ្នាជាមួយលោកជំទាវ និងដៃគូកម្ពុជារបស់យើង ដើម្បីជំរុញសមភាពសម្រាប់ស្ត្រីនៅកម្ពុជា៕រក្សាសិទ្ធិដោយ ៖ កូលាប

×