ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ។ សម្តេចតេជោ ក៏បានសុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ អំពីការវាយកូនគោលនៅថ្ងៃនេះ ដែលមិនមែនជាថ្ងៃឈប់សម្រាក ។

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងថា ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩។ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ ព្រឹកនេះពុំមានភ្លៀងធ្លាក់ ព្រមពេលដែលឯកសារត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ក៏ចេញមកវាយតែម្តង ព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជំងឺឆ្លងកូវីដ១៩ តាមរយៈវិធានការ៣កុំ៣ការពារ និងការចាក់វ៉ាក់សាំង៕ រក្សាសិទ្ធិដោយ ៖ កូលាប


