Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល សម្រេចមិនរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនោះទេ

ភ្នំពេញ ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ឥឡូវនេះយើងចូលដល់ ខែតុលា ហើយ, បើតាមការសម្រេចរបស់រាជរដ្ឋាភិបាល គឺឆ្នាំនេះយើងមិនបានធ្វើព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដូចបណ្តាឆ្នាំមុនៗនោះទេ ដោយសារបញ្ហាកូវីដ-១៩ គំរាមកំហែងនេះឯង។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរពីផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ធ្វើឲ្យអត្រាអ្នកឈឺធ្ងន់ធ្ងរត្រូវបានកាត់បន្ថយជាច្រើន និងធ្វើឲ្យអត្រាអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ ក៏ត្រូវបានកាត់បន្ថយជាច្រើនដូចគ្នា។

លោកសុខ លូ ត្រូវបានផ្លាស់ពីអភិបាលខេត្តកំពង់ធំ ទៅធ្វើជាអភិបាលខេត្តបាត់ដំបង, លោកបានថ្លែងថា សូមចូលរួមជាមួយបងប្អូនមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង ដើម្បីបន្តអភិវឌ្ឍន៍ខេត្តមួយនេះឲ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ថែមទាំងបានបន្តជំរុញប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការ ៣កុំ និង៣ការពារ ជាពិសេសរៀនរស់តាមគន្លងថ្មី ក្នុងបរិបទទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×