នាវាកម្សាន្តធំបំផុតពិភពលោកឈ្មោះថា Symphony of the Seas នៅថ្ងៃ ៧ មេសា បានចាប់ផ្តើមដំណើរកម្សាន្តដំបូងបង្អស់នៅសមុទ្រមីឌីទែរ៉ាណេ ។
នាវានេះគឺជាកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុននាវាសមុទ្រអន្តរជាតិ Royal Caribbean ។ វាមានទម្ងន់ 228.000តោន ប្រវែង ៣៦២ម៉ែត្រ មានបំពាក់បរិក្ខារសម្ភារៈគ្រប់យ៉ាងជាអាទិ៍ ៖ ទីលានលេងស្គី សួនទឹក និងថែមមានកន្លែងលេងបាល់បោះមួយទៀត។
នាវាកម្សាន្តធំបំផុតពិភពលោកមានឈ្មោះថា Symphony of the Seas មើលពីខាងលើ។
ក្រៅពីនោះ Symphony of the Seas នៅមានបន្ទប់ចំនួន ២.៧៥៩បន្ទប់ សម្រាប់បម្រើឲ្យភ្ញៀវប្រមាណ 6.680នាក់ រួមទាំងសមាជិកក្រុមនាវិកនិងអ្នកបម្រើការដល់ទៅ 2.200នាក់ បន្ទាប់ពីធ្វើដំណើរកម្សាន្តជុំវិញសមុទ្រមេឌីទែរ៉ាណេ នាវានេះនឹងបន្តដំណើរទៅកាន់ Miami អាមេរិក នាខែវិច្ឆិកា ដើម្បីឆ្ពោះទៅកាន់សមុទ្រ Caribbean ដ៏សែនស្អាត ៕ ចន្ទ្រា