Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជាងសំណង់​ម្នាក់​ដាច់​បំពង់​ក​ស្លាប់​នៅក្នុង​បន្ទប់ទឹក បង្ក​អោយមាន​ការភ្ញាក់ផ្អើល​

​​បន្ទាយមានជ័យ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​នៅ​បន្ទប់ទឹក ហើយ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ល្ងាច​ថ្ងៃទី​៧​ខែ​មេសា​ឆ្នាំ​២១៨​ក្នុងភូមិ​មិត្តភាព​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​មន្ត្រីប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត ប្រាប់​អោយដឹងថា​ជនរ​ង​គ្រោះ​ឈ្មោះ​ឌឿ​ន ច​យ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរប​ជា​សំណង់​រស់នៅ​ភូមិ​បឹង​រាំង​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​យោង​របាយការណ៍​របស់​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា “​ជនរងគ្រោះ​ឈ្មោះ សឿន ច​យ ភេទ ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ ជាង​សំណង់ រស់នៅ​ភូមិ​បឹងរាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។ មូលហេតុ​៖ ជនរងគ្រោះ កាត់​ការ៉ូ ក្នុង​បន្ទប់ទឹក ត្រូវផ្លែ​ម៉ូទរ័​កាត់ការ៉ូ ផ្លាត​ត្រូវ​បំពង់ក ផ្នែក​ខាងឆ្វេង បណ្ដាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង ។ ក្រោយ​ពី​កា​ពិនិត្យ​របស់​ក្រុម​បច្ចេកទេស និង​គ្រូពេទ្យ​ជំនាញ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ខាងលើ​ពឹត​ជា​ស្លាប់​ដោយ​ផ្លាត ម៉ូទ័ ចំ​ក​ខ្លួនឯង​ពឹត​ប្រាកដ​មែន “​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ឈ្មោះ​ម៉ៃ រ៉ូភ​ទ​ប្រុស​អាយុ​២០​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់​នៅ​កន្លែងកើតហេតុ​ប្រាប់ថា មុន​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ូទ័​រកាត់​ការ៉ូឡា ទៅក្នុង​បង្គន់​ដើម្បី​បិត​ការ៉ូ​ក្នុង​បន្ទប់ទឹក (​តែ​ខ្លួន​)​លាយ​ស៊ី នៅក្រៅ​សម្រាប់ឧ្យ​ជនរងគ្រោះ​។ បុរស​រួប​នោះ​បន្តថា ដោយ​ឮ​សូរ​ក្នុង​បន្ទប់ទឹក​ប្រាវ​(​ខ្លួន​) ម៉ៃ​រូ បាន​ដើរ​ទៅ​មើលឃើញ​មេជាង​ការ៉ូ ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​បន្ទន់​ទឹក​តែម្ដង ។​
​នៅ​កន្លែងកើតហេតុ គេ​ឃើញ​សមត្ថិ​ច្ច​ជំនាញ​ខេត្ត​ក្រុង​ដើម្បី​ធ្វើ​កោសល់​វិច័យ​ទៅ​លើ​សព​រងគ្រោះ​។ ក្រោយពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​ប្រាប់ថា ជនរងគ្រោះ​ខាងលើ​នេះ​ស្លាប់​ដោយសារតែ​ម៉ូទ័​រ​កាត់ការ៉ូ ព្រោះ​ក្រោយពី​សន្និដ្ឌាន មុន​កើតហេតុ​ជនរងគ្រោះ បាន​បញ្ឆេះ​ម៉ូទរ័​កាត់ការ៉ូ ទៅ​ជួសជុល​បន្ទប់ទឹក ដែល​ជា​កន្លែង​ចង្អៀត ចៃដន្យ​ជនរងគ្រោះ​ឡើង​លើ​ចាន់​បង្គន់ ដួល​លើ​ម៉ូទ័​រ​កាត់ការ៉ូ បណ្ដាលឲ្យ​ត្រូវស​សៃរ​ឈាម (Carotid artery) ក​ជិត​ដាច់ ក​ចេញពី​ស្មា​ហូរឈាម​បាញ់​ប្រលាក់​ជញ្ជាំង ការ៉ូ​កម្ពស់​ប្រហែល​១ ម៉ែត្រ ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង ដោយ​មិន​អាច​សង្គ្រោះ​បាន​ឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​