Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិននឹកស្មាន! ទៅទិញគ្រឿង​សមុទ្រ​នៅ​ផ្លូវត្រឡោកបែក ប្រយ័ត្នផង! ខណៈ​ទើប​រកឃើញអាជីវករ​ខ្លះ​មាន​ចេតនាទុច្ចរិត ចាក់​បញ្ចូល​ចាហួយ​ក្នុង​បង្គា….

spot_img

ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើល​ និងស្ទើរតែមិនគួរឲ្យជឿ ខណៈបានដឹងថា ផ្សារលក់គ្រឿងសមុទ្ររាប់ឆ្នាំមកហើយ ​ស្ថិតនៅតាមបណ្តោយផ្លូវ «ត្រឡោកបែក» ស្រាប់តែលេចធ្លាយផ្ទះលក់បង្គា និងបង្កង មួយកន្លែងក្នុងចំណោមនោះ អ្នកលក់មានគំនិតខូចបានលួចចាក់បញ្ចូលចាហួយ ដើម្បីកេងចំណេញគីឡូពីអតិថិជន។

នេះបើតាមផេកហ្វេសប៊ុកផ្លូវការ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបង្ហោះឲ្យដឹងថា៖ ដោយមានការណែនាំពីឯកឧត្តម​ ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ ក.ប.ប.​ មន្ត្រីក.ប.ប.​ ប្រចាំសាខារាជធានីភ្នំពេញ​ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ​ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ​ ៥៨៩​ (ផ្លូវត្រឡោកបែក)​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រទាំងនោះឡេីយ​ តែបានរកឃេីញថាបង្គា​ និងបង្កងទឹកសាបចំនួន​ ៥០.៥០គីឡូក្រាម​ មានចាក់បញ្ចូលសារធាតុចាហួយដេីម្បីកេងប្រវ័ញ្ច​លេីប្រជាពលរដ្ឋជាអ្នកប្រេីប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃេីញដូចនេះ​ មន្ត្រីជំនាញបានធ្វេីការពិន័យ​ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មេីសនឹងច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×