Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ដើរ​ឆ្លងថ្នល់ ត្រូវ​រថយន្ដ​បើក​លឿន បុក​ស្លាប់​

កណ្ដាល ​៖ បុរស​ម្នាក់ បាន​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ដ​មួយ​គ្រឿង​បើក​លឿន បុក​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ នៅ​ម៉ោង​២​រំលងអធ្រាត្រ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១-៣២ ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​មន្ដ្រី​នគរបាល​ចរាច​រណ៍​ស្រុក​លើក​ដែក​បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​មិន​ស្គាល់​អត្ដ​សញ្ញាណ ភេទ​ប្រុស រីឯ​រថយន្ដ​មិន​ស្គាល់​ម៉ាក បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ បើករថយន្ដ​គេចខ្លួន​បាត់​ស្រមោល ។​

​មន្ដ្រី​នគរបាល​ចរាច​រណ៍ បាន​បន្ដថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ កំពុង​ដើរ​ឆ្លងផ្លូវ ក៏​មាន​រថយន្ដ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ ដោយ​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​ជនរងគ្រោះ​ពេញ​មួយ​ទំហឹង បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ ។ ក្រោយពី​មាន​ហេតុការណ៍​កើត ឡើង សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​កន្លែងកើតហេតុ រួច​ក​យក​សាកសព​ទៅ​តម្កល់​ទុក​ដើម្បី​ស្វែងរក​សាច់ញាតិ​មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×