Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ប្រាប់គួរការពារកូវីដ១៩ ឲ្យ​បាន​ខ្ជាប់​ខ្ជួន ក្រោយ​ជួប​បទ​ពិសោធន៍​ឆ្លង​មួយ​គ្រួសារ ដោយ​សារ​​តែ​​ធ្វេស​​​ប្រហែស​រឿង​នេះ គិត​ថា​មិនអី!

spot_img

ជាការពិតណាស់​ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង​គឺនៅមិនទាន់សូរស្បើយខ្លាំងនោះទេ ខណៈក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការរកឃើញករណីអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៦៥នាក់, អ្នកជំងឺចំនួន៤៩៩នាក់ ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៦នាក់។ ហើយបើគិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៦,១៤០នាក់, អ្នកជាសះស្បើយសរុបចំនួន១១០,១៥៤នាក់, ស្លាប់សរុបចំនួន២,៦១០នាក់។

ជាក់ស្តែង គ្រួសារមួយដែលមានសមាជិកម្នាក់បានឆ្លង ហើយជាសះស្បើយ ប៉ុន្តែ ធ្វេសប្រហែសគិតថាមិនអី ដោយពុំបានពាក់ម៉ាស់ការពារ ក៏ស្រាប់តែចាប់ផ្តើមផ្ទុះឆ្លងរាលដាលបន្តបន្ទាប់គ្នាឡើងវិញមួយគ្រួសារតែម្តង។ ហើយទន្ទឹមនិងនេះផងដែរ ស្រ្តីជាម្តាយម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Channimol KH ក៏បានចែករំលែកបទពិសោធន៍ដ៏មិននឹកស្មានមួយនេះ ដែលកំពុងតែកើតមានឡើងក្នុងគ្រួសាររបស់គាត់ ដោយបានរៀបរាប់ឲ្យបងប្អូនដឹងយ៉ាងដូច្នេះថា៖ ស្គាល់ហេីយជំងឺកូវិតមួយគ្រួសារ៦នាក់ឆ្លង៥នាក់​។ រយៈពេល​មួយខែជាងដែរគ្រួសារខ្ញុំបានឆ្លងម្តងម្នាក់ពីជំងឺមួយនេះ​ តែអ្វីដែរសំណាងពួកយេីងអាចឆ្លងផុតវាដោយជោគជ័យ​។ ជំងឺនេះគឺឆ្លងលឿនខ្លាំងណាស់​ ហេីយឆ្លងលឿនបំផុតបេីសិនជាម្នាក់នោះជាសមាជិកគ្រួសារ​ ព្រោះយេីងនិងមិនប្រយ័ត្នជាមួយសមាជិកគ្រួសារយេីងដូចអ្នកក្រៅទេ​ ព្យាយាម​តាមដានអការៈខ្លួនឯងបេីសិនយេីងជាប់ពាក់ព័ន្ធនិងនៅអោយឆ្ងាយពីគ្រួសារ​។

សំរាប់គ្រួសារខ្ញុំពេលដឹងភ្លាមថាបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងគឺពួកយេីងបានការពារភ្លាម​ហេីយលទ្ធផលគឺវិជ្ជមានតែម្នាក់ដែលគាត់ជាអ្នកដែរប៉ះផ្ទាល់ ហេីយគាត់បានទៅព្យាបាលនៅពេទ្យហេីយគាត់ក៏បានជានៅ១២ថ្ងៃក្រោយ។ អារម្មណ៍​ដំបូងភ័យជាងគេគឺម៉ាក់ព្រោះគាត់ចាស់​ មួយទៀតកូនទេីបតែ៥ខែ​ យេីងបាននៅឆ្ងាយពីគ្នាហេីយតាមដានអការៈរៀងខ្លួន​ បានមួយអាទិត្យគ្មានអ្នកណាកេីតអីនោះទេ​ យេីងក៏ចាប់ផ្តេីមប្រហែស លែងសូវការពារពេលនៅក្នុងផ្ទះជុំគ្នាដូចកាលដំបូង​ លែងពាក់ម៉ាស់ជាប់។ នៅថ្ងៃទី១០សមាជិកគ្រួសារ​ម្នាក់ចាប់ផ្ដេីមចេញរោគសញ្ញា​ តែគាត់គិតថាមិនអីរហូតដល់ថ្ងៃទី១៣លទ្ធផល​របស់គាត់គឺវិជ្ជមានគ្រប់យ៉ាងគឺជំងឺនិងវាបានឆ្លងពេញផ្ទះទៅហេីយ​ ពួក​យេីងចាប់ផ្តេីមឈឺម្តងម្នាក់នៅថ្ងៃបន្ទាប់ៗ​។​ ហេីយក៏បានប្រាប់ទៅភូមិឃុំផ្ទះខ្ញុំក៏ត្រូវបានបិទ​ ហេីយស្មេីរសុំព្យាបាលនៅផ្ទះ។

ម៉ាក់ចាស់កូននៅតូច​ អាណិតកូនខ្លាចកូនឈឺធ្វេីទុកហេីយគាត់មិនចេះនិយាយប្រាប់​ ព្រោះកូនខ្ញុំមិនដែរឈឺសូម្បីតែហៀរសំបោរតាំងពីកេីត​ គាត់ត្រូវប្តូរមកបៅទឹកដោះគោភ្លាមៗ​ ដោយសារខ្ញុំត្រូវព្យាបាលដែរប្រេីថ្មាំច្រេីនគាត់មិនអាចបៅទឹកដោះបានទៀតទេ​។ តែឆ្លងកាត់រយៈពេលនេះទេីបដឹងថាគាត់រឹងមាំប៉ុណា្ណ​។ បងបងម៉ាក់ៗដែលមានកូនតូចហេីយ​ ជំងឺនេះជាមួយកូនកេ្មងសុខភាពល្អធម្នតាគឺមិនសូវមានបញ្ហាទេ​ព្រោះអង់ទីគ័រគាត់ខ្លាំងណាស់ តែគាត់មានជំងឺពីកំណេីត​ ឬគាត់កេីតមិនគ្រប់ខែត្រូវប្រយ័ត្នអោយមែនទែនវាអាចធ្វេីទុកគាត់ខ្លាំងព្រោះគាត់ធ្លាប់ខ្សោយ។ អ្វីដែរសំខាន់ពេលនេះពួកយេីងទាំងអស់គ្នាជាហេីយ។

សំខាន់ខ្លាំងមួយទៀតកុំជឿគេថាផ្តាសសាយក៏តេស្តឃេីញអី​ បេីសង្ស័យតេស្តទៅជៀសជាងគិតថាផ្តាសសាយតែវាគឺកូវិតហេីយឆ្លងទៅអ្នកដទៃ ព្រោះនេះជាមេរៀនគ្រួសារខ្ញុំរហូតដល់ឆ្លងពេញមួយផ្ទះ។ ណាមួយឈឺភ្លាមៗនៅស្រាលយេីងអាចព្យាបាលទាន់ពេលដែលវាមិនទាន់ចូលដល់សួតយេីងកុំទុកដល់ហត់ខ្លាំងពិបាកដកដង្ហេីមទេីបតេស្តអី។ តែបេីយេីងឆ្លងវាហេីយទេីបដឹងថាជំងឺនេះមិនគួរអោយខ្លាចជាងការបាក់ទឹកចិត្ត​ ក្នុងកំឡុងពេលព្យាបាលទេចឹងកុំខ្លាចវាហេីយត្រូវខំថែខ្លួនកុំគិតច្រេីនវានិងធូរស្បេីយឡេីងវិញ។

គ្រួសារខ្ញុំមិនបានចេញទៅណាទេព្រោះយេីងឆ្លងពេលកំពុងធ្វេី quarantine ១៤ថ្ងៃនៅឡេីយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×