Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា​ស្រវឹង បើក​ម៉ូតូ​បុក​របង​ផ្ទះ​គេ បែក​មុខ​ស្លាប់​ខ្លួងឯង​

spot_img

​​កោះកុង​៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ ជិះ​ម៉ូតូ​រេ​ចង្កូត​បុក​របង​ផ្ទះ​គេ បណ្តាល​ឲ្យ​បាក់របង ស្លាប់​ខ្លួនឯង ដោយ​របួស​បែក​មុខមាត់។​

​នគរបាល​ក្រុង​ខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៨ បានឲ្យដឹងថា នៅ​យប់​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ១១ យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ ១ លើក នៅ​ចំណុច​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ជនរងគ្រោះ​មានឈ្មោះ ឌុល ស្រ៊ា​ន់ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ស្មាច់មានជ័យ មុខរបរ​កម្មករសំណង់ បើក​ម៉ូតូ​ម៉ាក viner ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បាន​បើក​ទៅ​បុក​នឹង​ជញ្ជាំង​របង​ផ្ទះ​គេ ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​បោក​ផ្ទប់ នឹង​របង​ថ្ម ស្លាប់​នៅនឹងកន្លែង​។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ករណី​បុរស​ម្នាក់​ស្លាប់​នេះ ដោយសារតែ​មូលហេតុ អ្នកបើកបរ​មាន​ជាតិ​ស្រវឹង ក្រោយ​ពី​ផឹកស្រា​ជោកជាំ ហើយ​ជិះ​ម៉ូតូ ទើប​ធ្វើឲ្យ​បាត់​ម្ចាស់ការ​ក្នុង​ការគ្រប់គ្រង​ស្មារតី ទើប​បណ្តាលឲ្យ​រេ​ចង្កូត​ម៉ូតូ​បុករបង​ផ្ទះ​គេ ស្លាប់​ខ្លួនឯង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×