Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន សាជីវកម្ម Fluence បានឈ្នះកិច្ចសន្យា ៨,៥ លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់​រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ

ក្រុមហ៊ុន សាជីវកម្ម Fluence បានឈ្នះកិច្ចសន្យា ៨,៥ លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិកនឹងការសាងសងអាងចំហាយរ៉េអាក់ទ័រជីវម៉ាស(membrane aerated biofilm reactor (MABR) stacks) ដែលមានស្រទាប់ ៣ ចំនួន ៩០ ដែលអាងនីមួយៗមានបីវង់ MABR នៅក្នុងការបង្កើតប៉ម។ ពួកវានឹងអាចសម្អាតទឹកកខ្វក់ជូនប្រជាជនចំនួន ១៦ ម៉ឺននាក់នៅក្នុងខេត្តព្រះសីហនុ។ យោងតាមគេហទំព័រ worldpopulationreview បានឱ្យដឹងថាមានប្រជាជនជិត ១៥៧.០០០ នាក់កំពុងរស់នៅក្នុងខេត្តព្រះសីហនុ។

នេះគឺជារោងចក្រ SUBRE ទី ៣ នៅខេត្តព្រះសីហនុដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ រោងចក្រចប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុដែលមានស្រាប់គឺជារោងចក្រ រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ជីវសាស្ត្រពីរដំបូងគេនៅកម្ពុជា។

លោក Richard Irving ប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fluence បានមានប្រសាសន៍ថា“ អាងចំហាយរ៉េអាក់ទ័រជីវម៉ាស(membrane aerated biofilm reactor (MABR) stacks របស់ Fluence គឺសមស្របបំផុតដើម្បីបំពេញតាមតម្រូវការរបស់រដ្ឋាភិបាលកម្ពុជាចំពោះស្តង់ដារប្រព្រឹត្តកម្មទឹកកខ្វក់ខ្ពស់” ។ កិច្ចសន្យានេះគឺជាសក្ខីភាពនៃការអនុវត្តដែលអាចធ្វើមាត្រដ្ឋានបានរបស់ MABR ការចំណាយសមរម្យនិងការដាក់ឲ្យប្រើប្រាស់ទាន់ពេលវេលា។

លើសពីនេះទៅទៀត វានឹងផ្តល់នូវភស្តុតាងចំពោះប្រតិបត្តិការអាជីវកម្មអាមេរិកខាងជើងមួយនេះ នូវគំរូអាជីវកម្មទៅលើការផ្តល់សេវាកម្ម ប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ  [ពីព្រោះ]ថា ដំណោះស្រាយ MABR របស់យើងផ្តល់នូវសេវាកម្មប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានគុណភាពខ្ពស់ដោយចំណាយតិចបំផុតនិងថាមពលធំនិងរោងចក្រតូច៕

×