ភ្នំពេញ ៖ រាជរដ្ឋាភិបាល យល់ព្រមឲ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។

អនុក្រឹត្យ ស្តីពី ការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល ដែលបានចុះហត្ថលេខា ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្រេច មាត្រា ១ អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវ ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបាន ចេញផ្សាយរួចហើយ។
មាត្រា ២ ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈ នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀល នេះ។

មាត្រា ៣ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធិដោយ ៖ កូលាប




