Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែ​វីដេអូ​របស់​អង្គការ IOM X ដើម្បី​អប់រំ​ដល់​ស្ត្រី​កម្ពុជា អំពី​ការ​រៀបការ​ដោយ​បង្ខំ​ទៅ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​-​ស្ត្រី​វ័យក្មេង​មក​ពី​ជនបទ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ជួញដូរ​ដើម្បី​រៀបការ​ដោយ​បង្ខំ នៅ​ប្រទេស​ចិន​។​​ថ្ងៃ​នេះ​អង្គការ IOM X បាន​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​លើក​ដំបូង​មួយ ដើម្បី​លើកកម្ពស់​ការអនុវត្ត​និង​លើកទឹកចិត្ត​ស្ត្រី​កម្ពុជា​វ័យក្មេង ឲ្យធ្វើ​ការស្វែងរ​កព័ត៌មាន មុន​ពេល​សម្រេច​ចិត្ត​រៀបការ​​ដើម្បី​ទៅ​រស់នៅ​ក្រៅប្រទេស​។​

​អង្គការ IOM X គឺជា​យុទ្ធនាការ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM)​និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​​និង​ការកេងប្រវ័ញ្ច​។​

​ការរៀប​ការ​ដែល​គេ​រៀបចំ​ឲ្យនៅ​ប្រទេស​កម្ពុជា គឺជា​ការអនុវត្ត​ដែល​មាន​ការទទួលស្គាល់​ដោយ​សង្គម​​ជាពិសេស​នៅ​តាម​ទីជនបទ ដូច្នេះ​ហើយ​ការ​រៀបការ​ទៅ​ប្រទេស​ចិន រៀបចំ​ដោយ​មេខ្យល់​គឺ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​។ មាន​ស្ត្រី​ជាច្រើន​ទៅ​ប្រទេស​ចិន​ដោយ​ស្ម័គ្រចិត្ត ដោយសារតែ​ការ​លួងលោម​ថា​​នឹង​មាន​ឱកាស​រក​លុយ​ផ្ញើ​ត្រឡប់មកផ្ទះ​វិញ​។​

​ជារឿយៗ ស្ត្រី​ទាំងនោះ ជឿជាក់ថា ពួកគេ​មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​គូស្រករ និង​បដិសេធ​អាពាហ៍ពិពាហ៍​ប្រសិន​បើ​ពួកគេ​មិន​ពេញចិត្ត​។ មេខ្យល់ នឹង​ប្រាប់​ដល់​ស្ត្រី​ទាំងនោះ​ថា ពួកគេ​នឹង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ​​ដោយសារ​ការ​រៀបការ​ជាមួយ​បុរស​អ្នកមាន ឬ​អាច​ធ្វើការ​នៅ​ប្រទេស​ចិន​បាន​។ ​បើទោះបីជា​មាន​ស្ត្រី​ជាច្រើន​ចំណាកស្រុក​ទៅ​ចិន​ដើម្បី​រៀបការ ​​ហើយ​រីករាយ​នឹង​ជីវិត​របស់​ពួកគេ​នៅ​ទីនោះ​ក៏ដោយ ប៉ុន្តែ​ស្ត្រី​មួយចំនួន ត្រូវបាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​​ដែល​ពួកគេ​មិន​ពេញចិត្ត​។ ស្ត្រី​ជា​ច្រើន ក៏​មិន​បានដឹង​ដែរ​ថា ដើម្បី​អាច​ធ្វើការ​ស្របច្បាប់​នៅ​ប្រទេស​ចិន​បាន​​ពួកគេ​ត្រូវ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ស្របច្បាប់​របស់​ពួកគេ ហើយ​រស់នៅ​ប្រទេស​ចិន​បាន​រយៈពេល​៥​ឆ្នាំ​ជា​មុន​សិន​។​

​ការពិត​គឺ​មាន​ភាពខុសគ្នា​ខ្លាំងណាស់ ទៅ​នឹង​អ្វី​ដែល​គេ​សន្យា​ជាមួយ​ស្ត្រី​វ័យក្មេង​ទាំងនោះ​។ ពួកគេ​ជារឿយៗ​មិន​មាន​ជម្រើស​ថា ត្រូវ​រៀបការ​ជាមួយ​អ្នក​ណា​ឡើយ ហើយ​ជាទូទៅ ត្រូវបាន​គេ​លក់​។ ថ្វី​បើ​អ្នក​អនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​ចិន បាន​បន្ត​កិច្ច​ប្រឹងប្រែង​ក្នុង​បំបាត់​ការអនុវត្ត​បែបនេះ​ក៏ដោយ​​ក៏​នៅ​មាន​របាយការណ៍​ជា​ច្រើន​អំពី​ស្ត្រី ដែល​បាន​រៀបការ​ទៅ​ចិន​នោះ ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​​ការរំលោភបំពាន ត្រូវបាន​គេ​បង្ខំ​ឲ្យធ្វើ​ការងារ ត្រូវបាន​គេ​ដកហូត​យក​ឯកសារ​អត្តសញ្ញាណ​​និង​មិន​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​របស់​ពួកគេ​ផងដែរ​។​

​អង្គការ IOM X ចាប់​ដៃគូ​ជាមួយ​មណ្ឌល​ព័ត៌មាន​ស្ត្រី (WMC) ផលិត​ខ្សែភាពយន្ត​មួយ​ឈ្មោះ​«​ការ​ចំណាកស្រុក​ដោយ​ជោគជ័យ​»​។ WMC គឺជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​​ដែល​មិន​រក​ប្រាក់ចំណេញ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ជា​មធ្យោបាយ​ដើម្បី​សម្រេចបាន​នូវ​សមធម៌​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឆ្លើយតប​ទៅនឹង​បញ្ហា​សង្គម​​សេដ្ឋកិច្ច នយោបាយ និង​ផ្លូវច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​។​

​អង្គការ IOM ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​នឹង WMC​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (NCCT)​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) អង្គការ UN-ACT អង្គការ Winrockអង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី និង​កុមារ LSCW និង​អង្គការ​CCPCR នឹង​រៀបចំ​កម្មវិធី​វិទ្យុ ជា​ឈុត​ចំនួន​បួន​លើក​​ដើម្បី​លើកកម្ពស់​ចំណេះដឹង​អំពី​ហានិភ័យ នៃ​ការ​ចំណាកស្រុក​តាមរយៈ​ការរៀប​ការ​ទៅ​ប្រទេស​ចិន​​ចំណាកស្រុក​ដោយ​ភាព​វៃ​ឆ្លាត របៀប​នៃ​ការរៀបចំ​ឯកសារ ដើម្បី​ធ្វើ​ចំណាកស្រុក និង​បញ្ហា​ប្រឈម​ដែល​ស្ត្រី​​អាច​ជួបប្រទះ​នៅពេល​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។​

​កម្មវិធី​វិទ្យុ​ទាំង​បួន​លើក​នេះ នឹង​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​ព្រហស្បត៍ ចាប់ពី​ម៉ោង 2:10-3:00​រសៀល នៅ​វិទ្យុ​ស្ត្រី​កម្ពុជា​FM102 ចាប់ពី​ថ្ងៃ​ទី 5 ដល់​ថ្ងៃ​ទី 26​ខែ​មេសា​ទៅ​។ កម្មវិធី​វិទ្យុ​នេះ នឹង​ចាក់​ផ្សាយ​​ឡើងវិញ​រៀងរាល់ថ្ងៃ​ច័ន្ទ​ចាប់ពី​ម៉ោង 4:10 ដល់ 4:35​នាទី​រសៀល ចាប់ពី​ថ្ងៃ​ទី​9 មេសា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី 30 ​មេសា​។​

​វិទ្យុ វា​យោ VAYO FM នឹង​ធ្វើការ​ចាក់​ផ្សាយ​នូវ​ការចម្លង​កម្មវិធី​ផ្សាយ​ផង​ដែរ​នេះ​នៅ​ថ្ងៃ​ទី 17, 18, 20, 21,22​និង​ថ្ងៃ​ទី 30​ចាប់ពី​ម៉ោង 4:10​នាទី រសៀល​។​

​ខ្សែ​វីដេអូ​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ PNN នៅ​ថ្ងៃ​ទី 5 ដល់ 6​មេសា ចាប់ពី​ម៉ោង 7:50 ដល់​8:00 យប់​​និង​នៅ​ទូរទស្សន៍​MyTV​នៅ​ថ្ងៃ​ទី 7 ដល់​8​មេសា ចាប់ពី​ម៉ោង 9:10 ដល់​9:20 នាទី​ព្រឹក​។​

​លើសពីនេះទៅទៀត ក្រុមការងារ​របស់​WMC នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​ភូមិ​តា​អុង ឃុំ​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​​ចាប់ពី​ថ្ងៃ​ទី 23 ដល់​26​ខែ​មេសា ដើម្បី​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​ទៅ​ដល់​សហគមន៍​ក្នុងភូមិ​នោះ​។​

​ដើម្បី​ទស្សនា​ខ្សែភាពយន្ត​នេះ សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ https://youtu.be/P7C7fBGmk_Q

spot_img
×