Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត និងកម្លាំងអន្តរាគមន៍ ចុះពិនិត្យជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្តោយអូរព្រំដែន កម្ពុជា-ថៃ

spot_img

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្តោយអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ឯកឧត្តម អ៊ុំ រាត្រី បានស្នើសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានឲ្យជាប់ជាប្រចាំ ដើម្បីជួយសម្របសម្រួល ក្នុងករណីមានហេតុការណ៍ណាមួយ កើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា ស្ថានភាពទឹកជំនន់នេះ គឺជាទឹកភ្លៀង ដែលហូរស្រុងមកពីប្រទេសថៃតាមអូរព្រំដែន នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ នេះ ។

នៅព្រឹកថ្ងៃទី២០ ខែតុលានេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារៈ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ផងដែរថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃ បណ្តាលឲ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរឲ្យបារម្ភ។

កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណៈប្រុងប្រៀបរួចជាស្រាច់ ក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមអំពាវនាវដល់ពុកម៉ែបងប្អូន ដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរ្ពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×