Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​សញ្ជាតិ​ចិន ត្រូវបាន​អាមេរិក​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ១០​ឆ្នាំ ព្រោះ​តែ​បាន​លួច​… ស្រូវ​

​ទី​ភ្នា​ក់​ព័ត៌មាន Reuter របស់​អង់គ្លេស​ឲ្យដឹងថា លោក Zhang Weiqiang សញ្ជាតិ​ចិន ជា​អ្នកវិទ្យាសាស្ត្រ​បង្កើត​ពូជស្រូវ ធ្វើការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Ventria នៅ​ទីក្រុង Junction រដ្ឋ Kansas ចៅក្រម Carlos Murguia នៅ​ថ្ងៃ ៤ មេសា​កន្លងមក​បាន​ប្រកាស​សាលក្រម​ជាប់​ពន្ធនាគារ​ចំពោះ Zhang Weiqiang អាយុ ៣៦​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគា ១២១​ខែ ។ លោក Zhang បាន​ត្រូវ​កាត់ទោស​ពី​បទ​មាន​ឧបាយកល​លួច​អាថ៌កំបាំង​ពាណិជ្ជកម្ម និង​ដឹកជញ្ជូន​ផល​ចោរកម្ម​របស់​សហព័ន្ធ ។​

​ពលរដ្ឋ​ចិន Zhang Weiqiang

​មន្ត្រី​ម្នាក់​នៅ​ក្រសួង​យុត្តិធម៌​អាមេរិក​វាយតម្លៃថា ៖ ទណ្ឌកម្ម​ថ្ងៃនេះ​បង្ហាញឲ្យឃើញថា វា​នឹង​រង់ចាំ​ក្រុម​អ្នក​ប៉ុនប៉ង​លួច​ការសម្ងាត់​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​អាមេរិក ។​

​លោក Zhang បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត និង​សកល​វិទ្យាល័យ Louisiana ហើយ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន Ventria ដែល​ជំនាញ​អំពី​កម្មវិធី​បម្រែបម្រួល​ហ្សែ​ន​ស្រូវ​ទុក​សម្រាប់​បម្រើ​ឲ្យ​វិស័យ​វេជ្ជសាស្ត្រ ។​

​បណ្តា​អយ្យការ​អះអាងថា លោក Zhang បាន​លួច​រក្សាទុក​គ្រាប់​ពូជ​របស់​ក្រុមហ៊ុន​នា​គេហដ្ឋាន​ឯកជន ។ នៅ​ឆ្នាំ ២០០៣ លោក Zhang បាន​អមដំណើរ​ប្រតិភូ​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​នៅ​ប្រទេស​ចិន ធ្វើ​ទស្សនកិច្ច​នៅ​បណ្តា​មូលដ្ឋាន​នា​តំបន់​ភាគ​ខាងលិច​តំបន់​កណ្តាល​អាមេរិក ។ ក្រោយមក​កងកម្លាំង​សមត្ថកិច្ច​អាមេរិក បាន​រកឃើញ​គ្រាប់​ពូជ​របស់​ក្រុមហ៊ុន Ventria នៅក្នុង​វ៉ា​លី​ស​របស់​ភ្ញៀវ​ចិន​ទាំងនោះ ពេល​ពួកគេ​ត្រៀម​វិលត្រឡប់​ទៅ​ស្រុក​វិញ​។​

​មុន​នោះ​ឆ្នាំ ២០១៣ ដែរ Mo Hailong អាយុ ៤៦​ឆ្នាំ និង​ពលរដ្ឋ​ចិន ៦​រូប​ទៀត បាន​ត្រូវ​អាជ្ញាធរ​អាមេរិក ធ្វើ​ការចោទប្រកាន់​ដោយ​ពួកគេ​ទាំងនោះ​បាន​លួច​ជីក​យក​គ្រាប់​ពូជ​ពី​កសិដ្ឋាន​នៅ Iowa កាលពី​ខែ​ឧសភា​ឆ្នាំ ២០១១ ហើយ​ប៉ុនប៉ង​បញ្ជូន​វា​ទៅកាន់​ប្រទេស​ចិន ។ ច្បាប់​របស់​អាមេរិក​ចាត់​ទុក​ករណីបែបនេះ​គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ពុំមែន​ជា​បទល្មើស​ធម្មតា​ទេ​៕ សូ​យ​ន​

spot_img
×