ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ចម្លែកពុំនឹកស្មាន បន្ទាប់ពីវីដេអូឃ្លីបមួយបង្ហោះលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញក្មេងស្រី ២ នាក់ ត្រូវបានខ្មោចចូល ធ្វើឲ្យពួកនាងច្រឡោតរើឲ្យមនុស្ស៤, ៥ នាក់ ចាប់សឹងពុំឈ្នះ និងថែមទាំងបង្ហាញទឹកមុខដ៏កាចសាហាវគួរឲ្យខ្លាចតែម្តង ។
បើតាមព្រះសង្ឃខ្មែង១អង្គ រៀបរាប់ឲ្យដឹងក្នុងវីដេអូ ក្មេងស្រី២នាក់ដែលត្រូវខ្មោចនេះ ១មានអាយុ ១៦ ឆ្នាំ និង១ទៀត ១៧ ឆ្នាំ ប៉ុន្តែ គាត់ព្រះអង្គពុំបានបញ្ជាក់ពីឈ្មោះរបស់ពួកនាងនោះទេ ។ ក្មេងស្រីទាំងពីរ សព្វថ្ងៃនេះ កំពុងធ្វើការងារនៅក្នុងប្រទេសថៃ និងត្រូវខ្មោចចូលតាំងពីវេលាម៉ោង ៣ រសៀល ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេ ។
នៅខណៈពេលនោះផងដែរ បងប្អូនពលករខ្មែរយើង ដែលស្នាក់នៅបន្ទប់ជាមួយ រួមទាំងព្រះសង្ឃ១អង្គ ពុំដឹងវិធីជួយពួកនាងទេ ដោយបានត្រឹមយកទឹកឲ្យពួកគេផឹក, ដាក់ម្ទេសញ៉ុកមាត់ និងនិយាយទៅកាន់ព្រលឹងខ្មោចតែប៉ុណ្នោះ ដើម្បីសុំឲ្យចាកចេញពីខ្លួនរបស់ពួកនាង ៕ ចន្ទី