Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតម៉ាឡេស៊ី៖ អាស៊ានគួរតែគិតឡើងវិញអំពីគោលការណ៍មិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់សមាជិក ខណៈវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ាកំពុងកើនឡើង

spot_img

ប្រមុខការទូតកំពូលរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា សមាគមប្រជាជាតិអាស៊ានគួរតែគិតឡើងវិញនូវគោលការណ៍វែងឆ្ងាយចំពោះការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ចំពេលដែលវិបត្តិមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងតែកើនឡើងខ្លាំង។

សមាជិកទាំង១០ប្រទេសរបស់សមាគមប្រជាជាតិអាស៊ានកាលពីថ្ងៃសុក្រសប្តាហ៍មុន ​បានដកឈ្មោះមេដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំរបស់ខ្លួនដែលនេះមិនធ្លាប់មានពីមុនមកនោះទេ។ ការដកចេញនេះ ​ក្រោយប្រទេសជាសមាជិកបានមើលឃើញអំពីកង្វះនៃដំណើរការសន្តិភាពដែលមីយ៉ាន់ម៉ាបានយល់ព្រមកាលពីកិច្ចប្រជុំក្នុងអំឡុងខែមេសាកន្លងមក។ ផ្ទុយទៅវិញអាស៊ានក៏អញ្ចើញអ្នកនយោបាយក្រៅរដ្ឋាភិបាលរបស់មីយ៉ាន់ម៉ា មកចូលរួមកិច្ចប្រជុំតំបន់ជំនួសកន្លែងមេដឹកនាំយោធាវិញ។

ការសម្រេចចិត្តនេះ ប្រភពមួយរូបបានឱ្យដឹងថា ការដកមេដឹកនាំមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំនេះ គឺជាការជំរុញពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសភីលីហ្វីន​ ដែលជាជំហានដ៏រឹងមាំរបស់អាស៊ាន។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក សៃហ្វូឌីន អ៊ាប់ឌុលឡាបានថ្លែងថា អាស៊ានគួរតែធ្វើសកម្មភាពខ្លះដើម្បីស្វែងរកជំហរទៅលើគោលការណ៍មិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ព្រោះវាធ្វើឱ្យស្ថានភាពនិងលក្ខខណ្ឌកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈជនស៊ីវិលច្រើនជាង១ពាន់នាក់បានសម្លាប់ដោយការបង្ក្រាបពីកុបកម្ម និងការដើរក្បូនបាតុកម្មចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈមក។

លោកសៃហ្វូឌីន បានថ្លែងតាមរយៈកិច្ចពិភាក្សាតាមអនឡាញស្តីអំពីសិទ្ធមនុស្សនៅមីយ៉ាន់ម៉ាថា៖ «ខ្ញុំនឹងនៅតែចង់ចាំថាកិច្ចប្រជុំរបស់អាស៊ាន គឺត្រូវតែមានសមាជិកទាំង១០ប្រទេសចូលរួម។ បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាជារឿងផ្ទៃក្នុង និងជារឿងជាតិរបស់មីយ៉ាន់ម៉ា ប៉ុន្តែវាបានប៉ះពាល់ដល់តំបន់ទាំងស្រុង ហើយយើងគួរតែទទួលស្គាល់អំពីក្តីព្រួយបារម្ភពីសំណាករដ្ឋជាសមាជិកទាំង៩ផ្សេងទៀត។»

លោក ហ្វូឌីនបន្ថែមថា៖« ខ្ញុំក៏បានបញ្ជាក់ហើយថា ជាការពិត យើងមិនអាចប្រើប្រាស់គោលការណ៍មួយថា មិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ដើម្បីជាខែលក្នុងការគេចចេញពីការស្វែងរកដោះស្រាយជូនរដ្ឋជាសមាជិកនោះទេ។»

លោក សៃ ហ្វូឌីន បានបន្តថា ៖«ពាក្យថាមិនជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុង គឺបង្ហាញអំពីភាពអសមត្ថភាពរបស់អាស៊ានក្នុងការសម្រេចចិត្តឱ្យមានប្រសិទ្ធភាពលឿន ក៏ដូចជាស្នើឱ្យមានការផ្លាស់ប្តូរគោលការណ៍ថ្មីនៃការចូលរួមចំណែក និងមិនជ្រៀតចូលកិច្ចការរបស់រដ្ឋជាសមាជិក។» តែយ៉ាងណា អ្នកនាំពាក្យរបស់មេដឹកនាំយោធា បានស្តីបន្ទោសដល់ការសម្រេចចិត្តរបស់អាស៊ានទៅលើកិច្ចអន្តរាគមន៍ពីបរទេស រួមជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ៕  ប្រភព៖ រ៉យទ័រ

spot_img
×