ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះបានចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២”។
ខ្លឹមសារសង្ខេបសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា ក្នុងសេចក្តីព្រាងច្បាប់នេះ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣២ ៥៧៦ ៨៦៦លានរៀល (ប្រហែលជាង៧៩០០លានដុល្លារ [អត្រាប្តូរប្រាក់១ដុល្លារ=៤១០០រៀល]) ត្រូវជា ២៦.៤%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៦.៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឲ្យត្រូវបានចំនួន ២៥ ៥៩៤ ៣៦៦លានរៀល (ប្រហែលជាង៦២០០លានដុល្លារ[អត្រាប្តូរប្រាក់គិត១ដុល្លារ=៤១០០រៀល]) ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
បើតាមសេចក្តីព្រាងច្បាប់នេះ ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ការប្រើប្រាស់ធនធាន លើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្ដារជីវភាពប្រជាជន និងការស្ដារកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ។
ក្របខណ្ឌថវិកាឆ្នាំ២០២២ ក៏មានគោលដៅបន្តរក្សា ការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ក្របខណ្ឌចំណាយថវិកាឆ្នាំ២០២២ មានចរិកជាការប្រឹងប្រែង ប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាជនផង និងកសាងមូលដ្ឋានសម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ១៩ផង ក្នុងគោលដៅស្ដារសេដ្ឋកិច្ច និងស្ដារជីវភាពប្រជាជនឡើងវិញ តាមរយៈការបន្តអនុវត្តនូវកញ្ចប់អន្តរាគមន៍សង្គម សេដ្ឋកិច្ច សំដៅបន្តគ្រប់គ្រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការផ្ដល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្តវិនិយោគិន ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃស្ថាប័នសាធារណៈ ការលើកកម្ពស់សុខុមាលភាពប្រជាជន ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម និងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការបន្តការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធនានា ដែលជំរុញការធ្វើពពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងកម្ពុជា។
ថវិកាឆ្នាំ២០២២ ដែលជាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចបន្តគ្រប់គ្រងសភាពការណ៍វិបត្តិជំងឺកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេសដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ សំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។
ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបានថាជា ថវិកាសម្រាប់ការបន្តប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០២ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងស្ថិតកណ្ដាលនៃវិបត្តិជំងឺកូវីដ-១៩ ដោយសារជំងឺដ៏កាច សហាវនេះ នៅមិនទាន់មានភាពស្រាកស្រាន្ត និងកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ជាងមុន ព្រោះបានបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ជាច្រើន ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះ ថ្នាក់កាចសាហាវជាងមុនច្រើនដងដល់អាយុជីវិតមនុស្ស។ ថវិកាឆ្នាំ២០២២ គឺជាថវិកាសម្រាប់ បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធ ការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ ប្រជាជន ព្រមជាមួយការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
ដូចជាបណ្តាប្រទេសនានាលើសកលលោកដែរ ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតមួយ ក្នុងប្រវត្តិ សាស្ត្រទំនើបរបស់កម្ពុជា ដោយសារផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមក បណ្តាលមកពីជំងឺកូវីដ-១៩។ ជាក់ស្ដែង ចំណាយលើកម្មវិធីទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១នេះ អាចនឹងកើនឡើងដល់ប្រមាណ ៤០៦៥ពាន់ លានរៀល ឬសមមូលស្មើនឹងប្រមាណ ១ ០០០លានដុល្លារអាមេរិក ធៀបនឹងការគ្រោងពីដើម ឆ្នាំត្រឹមប្រមាណតែ ១២០ពាន់លានរៀល ឬសមមូលស្មើនឹងប្រមាណ ៣០លានដុល្លារអាមេរិក (មិនទាន់បានគិតការទិញវ៉ាក់សាំង)។
តាមការព្យាករណ៍ ថ្វីត្បិតតែសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមងើបឡើងវិញ នៅក្នុងឆ្នាំ២០២១នេះ និងឆ្នាំ២០២០ខាងមុខក្តី ក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមាន បណ្តាលមកពីជំងឺកូវីដ-១៩ នៅមិនទាន់ ថមថយនៅឡើយ។ មួយវិញទៀត កម្លាំង និងល្បឿននៃការងើបឡើងវិញនេះទៀតសោត ក៏នៅ មានកម្រិតខុសគ្នាពីប្រទេសមួយ ទៅប្រទេសមួយ ដោយសារតម្លាតនៃអត្រាការចាក់វ៉ាក់សាំង ការអនុវត្តនូវវិធានការអន្តរាគមន៍ ទាំងផ្នែកសុខាភិបាល និងទាំងផ្នែកសេដ្ឋកិច្ច តាមរយៈប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ រួមទាំងប្រសិទ្ធភាពនៃការអនុវត្តវិធានការ គាំទ្រផ្សេងទៀត ជាពិសេសសមត្ថភាពសម្របខ្លួនទៅនឹងវិបត្តិ និងការកែទម្រង់រចនាសម្ព័ន្ធ បង្កើនសមត្ថភាពប្រកួតប្រជែង សំដៅក្ដាប់ឱ្យជាប់នូវកាលានុវត្តថ្មីៗ។
ក្នុងន័យនេះ កម្ពុជា ត្រូវបន្តគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដែ-១៩ ឱ្យបានល្អប្រសើរ ក្នុង ស្មារតីបុរេសកម្មជាប់ជាប្រចាំ ដោយផ្តោតជាពិសេសលើការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធ គាំពារសង្គម ដើម្បីកសាងមូលដ្ឋានចាំបាច់ សម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ ១៩ និងអាច មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការវាយលុកពីជំងឺកូវី៨-១៩ ក្នុងករណីមានការឆ្លង រាលដាលទ្រង់ទ្រាយធំចូលក្នុងសហគមន៍។ ទន្ទឹមនឹងនេះ កម្ពុជា ត្រូវខិតខំជំរុញការធ្វើបរិវត្តកម្ម ឌីជីថលឱ្យបានលឿន តាមរយៈការជំរុញអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីជួយជំរុញសន្ទុះកំណើន និងបង្កើតនូវចន្ទល់សេដ្ឋកិច្ចថ្មី ជំនួស ឱ្យចន្ទល់ចាស់ដែលមានសញ្ញាថមថយជាបណ្តើរៗ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ ឬ បច្ច័យអវិជ្ជមានពីបច្ចេកវិទ្យាឌីជីថល ឱ្យស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ដើម្បីអាចមាន ធនធានគ្រប់គ្រាន់សមល្មមក្នុងដៃ ហើយតម្រង់ធនធាននេះ សម្រាប់បន្តប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ផង ស្តារសេដ្ឋកិច្ច និងស្តារជីវភាពប្រជាជនផង ជាពិសេសតាមរយៈការអនុវត្ត យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មី ដោយឈរលើគោលការណ៍ ត្រៀមខ្លួនសម្រាប់អ្វីដែលអាក្រក់បំផុត និង សង្ឃឹមសម្រាប់អ្វីដែលល្អបំផុត ដើម្បីធានាឱ្យនាវាកម្ពុជាអាចឆ្លងដល់ត្រើយសុវត្ថិភាព ទាំង សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣។
ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ កម្ពុជាអាចឆ្លើយតបទៅនឹងវិបត្តិនេះជំងឺកូវីដ-១៩ ក្នុងភាព ស្វាហាប់ ជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ជាមួយជំងឺនេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រស្នូល ៣សំខាន់គឺ ទប់ស្កាត់ ព្យាបាល និង ចាក់វ៉ាក់សាំង និងដៃម្ខាងទៀត អនុវត្តនូវកញ្ចប់គោលនយោបាយអន្តរាគមន៍សង្គម-សេដ្ឋកិច្ច ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។ ដោយឡែក ចំពោះគ្រួសារក្រីក និងក្រុមជនងាយរងគ្រោះវិញ គិតចាប់ពីការដាក់ឱ្យដំណើរការនៅក្នុងខែមិថុនា ឆ្នាំ២០២០ មក ទល់នឹងដំណាច់ខែសីហា (ខែទី១៤) ឆ្នាំ២០២១នេះ មានគ្រួសារសរុបចំនួន ៦៦៧ ២១៧ នៅ ទូទាំងប្រទេស ឬស្មើនឹងប្រជាពលរដ្ឋប្រមាណ ២,៧លាននាក់ ទទួលបាននូវការឧបត្ថម្ភជាសាច់ ប្រាក់ពីរាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធធនាគារ ការឧបត្ថម្ភនេះ ក៏ក្រសោបផងដែរនូវអ្នក បាត់បង់ការងារ និងអ្នកបាត់បង់ចំណូលដែលត្រូវធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រ។ គិតមកទល់ពេល នេះ រាជរដ្ឋាភិបាល បានបញ្ចេញនូវថវិការចំនួន ១៦០០លានរៀល ឬសមមូលនឹងប្រមាណ ៤០១លានដុល្លារអាមេរិក សម្រាប់បើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើ។
ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងគ្រប់មុខព្រួញក៏ដូចជាការធ្វើអន្តរាគមន៍ខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច នៅក្នុងរយៈពេល ជាង១ឆ្នាំកន្លងមកនេះ ដូចបានគូលបញ្ជាក់ខាងលើ គឺមិនអាចកាត់ ផ្តាច់ពីការសម្រេចបានរបស់កម្ពុជា ក្នុងការកសាងនូវមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចខ្ពស់ និង ហិរញ្ញវត្ថុសាធារណៈរឹងមាំ នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលមានប្រាក់ សន្សំ ដែលកើតចេញពីភាពប្រសើរឡើងនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា គួប ផ្សំជាមួយនឹងការគិតគូរប្រកបដោយភាពមធ្យ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការគ្រប់គ្រង ធនធានថវិកាជាតិ ដែលបានធ្វើឱ្យកម្ពុជា មានលទ្ធភាពក្នុងការរក្សាបាននូវទ្រនាប់ថវិកា ឬប្រាក់ សន្សំ ក្នុងកម្រិតសមរម្យមួយ សម្រាប់បំពេញតម្រូវការចំណាយចំពោះមុខនាបច្ចុប្បន្ន។
សេចក្តីសន្និដ្ឋាន ៖ ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ការប្រើប្រាស់ធនធាន លើការបន្ត ប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការ ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្តារជីវភាពប្រជាជន និងការ ស្ដារកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជាដើម្បីសម្រេចឱ្យខានតែបាននូវអាទិភាព គោលនយោបាយសំខាន់ៗ ជាសារវ័ន្តនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ ក្របខណ្ឌថវិកាឆ្នាំ២០២២ ក៏មានគោល ដៅបន្តរក្សា ការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍ កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្តាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើ ជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ក្របខណ្ឌចំណាយថវិកាឆ្នាំ ២០២២ មានចរិកជាការប្រឹងប្រែង ប្តូរផ្តាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិត ប្រជាជនផង និងកសាងមូលដ្ឋានសម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ១៩ផង ក្នុងគោលដៅស្ដារ សេដ្ឋកិច្ច និងស្តារជីវភាពប្រជាជនឡើងវិញ តាមរយៈការបន្តអនុវត្តនូវកញ្ចប់អន្តរាគមន៍សង្គម សេដ្ឋកិច្ច សំដៅបន្តគ្រប់គ្រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បង្កើតការងារជូនប្រជា ពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការផ្តល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្ត វិនិយោគិន ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តែ ការពង្រឹងគុណភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃស្ថាប័នសាធារណៈ ការ លើកកម្ពស់សុខុមាលភាពប្រជាជន ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម និងការជំរុញការធ្វើបវិវត្តកម្ម ឌីជីថល ព្រមទាំងការបន្តការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធនានា ដែលជំរុញការធ្វើ ពពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងកម្ពុជា។
សរុបមក ថវិកាឆ្នាំ២០២២ ដែលជាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចបន្ត គ្រប់គ្រងសភាពការណ៍វិបត្តិជំងឺកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផង ទាំងពួង ទាំងក្នុង និងក្រៅប្រទេសដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើន ខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជា នឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅ របស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ សំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរ អង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។ ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបាន ថាជា ថវិកាសម្រាប់ការបន្តប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ១៩ តាម គន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ កូលាប