Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ឯកឧត្តម ម៉ៅ ធនិន ស្តីឲ្យអភិបាល​ស្រុក​ដង​ទង់ ពេញៗ​មាត់ បន្ទាប់​ឆ្លើយ​រឿង​ជំទាស់​ដីធ្លី ដោះ​យក​រួច​ខ្លួន​បែប​នេះ​ថា​…

spot_img

ប្រិយមិត្តជាច្រើនបានដឹងហើយ​លោក ម៉ៅ ធនិន ដែលត្រូវបានមហាជនចាត់ទុកថាជាប៉ាវចិនស្រុកខ្មែរ ទើបត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្តថ្មីប្រចាំខេត្តកំពត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង ខណៈនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន បានរៀបចំវេទិកាសាធារណៈ ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត ដើម្បីសប្របសម្រួលដោះស្រាយបញ្ហាដីធ្លី របស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន សេង សម្បត្តិ ដោយឈរលើភាពត្រឹមត្រូវ និងតម្លាភាព ដើម្បីទទួលបានភាពយុត្តិធម៌ទាំងអស់គ្នា ដោយក្នុងនោះលោកបានដាក់ឲ្យធ្ងន់ៗ ទៅកាន់លោកអភិបាលស្រុកដងទង់ ឡើងស្ពឹកៗមុខតែម្តង។

ពិតណាស់ បន្ទាប់ពីបានប្រើប្រាស់ពាក្យពេចន៍សម្តីសំដៅយ៉ាងត្រជាក់ ដេញដោលសួរដំណើរដើមទងច្បាស់លាស់ រវាងភាគីទំនាស់ប្រជាពលរដ្ឋ និងភាគីតំណាងក្រុមហ៊ុនរួច តុលាការយុត្តិធម៌ស្រុកខ្មែរ លោក ម៉ៅ ធនិន បានស្តីបន្ទោសឲ្យលោកអភិបាលស្រុកដងទង់ នៅចំពោះមុខប្រជាពលរដ្ឋរាប់រយនាក់ពេញៗមាត់ធ្វើឲ្យងើបមុខមិនចង់រួច បន្ទាប់ពីលោកអភិបាលស្រុករូបនេះក្នុងនាមជាអាជ្ញាធរ ជាម៉ែជាឪប្រជាពលរដ្ឋ បែរជាឆ្លើយដោះខ្លួនដោយគ្មានទំនួលខុសត្រូវយ៉ាងដូច្នេះថា ហាមឃាត់គេដែរ តែគេមិនស្តាប់…។

ក្រោយពីបានលឺលោកអភិបាលស្រុកដងទង់ ឆ្លើយដោះសារប្រៀបដូចកូនក្មេង ដ៏គួរឲ្យអស់សំណើចបែបនេះ មហាជនក៏បានដាក់ឲ្យបន្ថែមពីលើលោក ម៉ៅ ធនិន កប់ៗថា៖ «កុំតែបានអភិបាលខេត្តថ្មី កុំអីក្រុមហ៊ុនដឹកនាំឃុំស្រុកបាត់, ហួសចិត្តណាស់ ព្រោះតែភាពលោភលន់ អោយលុយបញ្ជា យកកត្តព្វកិច្ចរបស់ខ្លួនទៅបំរើក្រុមមានមហិច្ឆិតា មិនគិតពីភាពថ្លៃថ្នូរក្នុងសង្គម ធ្វើអោយតួនាទីរបស់ខ្លួនគ្មានតម្លៃ…»។

យ៉ាងណាមិញ ជាមួយវត្តមានរបស់លោក ឃើញថាបងប្អូនប្រជាពលរដ្ឋខេត្តកំពត ពិតជាសម្តែងនូវក្តីត្រេកអរ​ និងគោរពរូបលោកយ៉ាងខ្លាំង ព្រោះពួកគាត់ទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំថា លោកនឹងអាចដោះស្រាយបានយ៉ាងរលូន មិនថាបញ្ហាជំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ និងក៏ដូចបញ្ហាទំនាស់នៅក្នុងគ្រួសារផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×