ឆ្នាំជូត ៖ ការងារ អំណោយផលល្អបំផុត សម្រេចបានលទ្ធផលល្អច្រើន ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើនធ្វើឲ្យអ្នកដទៃត្រូវច្រណែន ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើនធ្វើឲ្យអ្នកដទៃច្រណែន ។ មនោសញ្ចេតនា មានដំណឹងរីករាយស្មានមិនដល់ ។ សុខភាព ល្អ គួររីករាយជានិច្ច ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី ។ ពណ៌នាំសំណាង លឿង ។ អ្នកយកអាសាឆ្នាំរោង ៕
ឆ្នាំឆ្លូវ ការងាមានឱកាសសហការរកស៊ីច្រើនក្នុងការងារ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលស្មានមិនដល់ ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ។ សុខភាព ល្អ គួរធ្វើចលនាឲ្យបានច្រើនជាងទៀត ។ ទិសនាំលាភទិស អាគ្នេយ៍ ពាយ័ព្យ ។ ពណ៌នាំសំណាងក្រហម ។ អ្នកយកអាសាឆ្នាំម្សាញ់ ៕
ឆ្នាំខាល ៖ ការងារ មានអ្នកជួយយកអាសា គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ ធូរធារ កិច្ចការរកស៊ីកាក់កប ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនដល់គូស្នេហ៍របស់អ្នក ។ សុខភាពល្អ មិនត្រូវអង្គុយស្ងៀមមួយកន្លែង ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ក្រហម ។ អ្នកយកអាសាឆ្នាំមមី ៕
ឆ្នាំថោះ ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់ ដោយភាពអល់អែកបានជាខកឱកាសកាសរកប្រាក់ ។ មនោសញ្ចេតនា គួរមានចិត្តអធ្យាស្រ័យ ផ្លាស់ប្តូរយោបល់គ្នាឲ្យបានច្រើនក្នុងរឿងមនោសញ្ចេតនា ។ សុខភាព យកចិត្តទុកដាក់ដល់ថ្លើម ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍ ។ ពណ៌នាំសំណាងខ្មៅ ។ អ្នកយកអាសាឆ្នាំកុរ ៕
ឆ្នាំរោង ៖ ការងារ ត្រូវបានថ្នាក់លើជួយជ្រោមជ្រែង គ្រប់យ៉ាងពុំមានបញ្ហារាំងស្ទះ ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់មុនពេលសម្រេចចិត្តប្រថុយវិនិយោគ ។ មនោសញ្ចេតនា គួរមានអាកប្បកិរិយាផ្អែមល្ហែមដាក់គូស្នេហ៍ ទើបចំណងស្នេហ៍មិនរង្គោះរង្គើ ។ សុខភាព ពេលនឿយហត់គួស្តាប់ភ្លេងបន្ធូរអារម្មណ៍។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត ។ ពណ៌នាំសំណាង ក្រហម ស្វាយ ។ អ្នកយកអាសាឆ្នាំមមី ៕
ឆ្នាំម្សាញ់ ៖ ការងារ ជួបការលំបាកគួរនឹងនរដោះស្រាយ កុំរួញរា ។ លុយកាក់ ប្រសិនចង់វិនិយោគគួរធ្វើក្នុងទ្រង់ទ្រាយតូច ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។ សុខភាព ស្រកទម្ងន់ តែត្រូវបរិភោគឲ្យគ្រប់ជីវជាតិ ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង ។ ពណ៌នាំសំណាងលឿង ។ អ្នកយកអាសា ឆ្នាំឆ្លូវ ៕
ឆ្នាំមមី ៖ ការងារ ពើបប្រទះនឹងឧបសគ្គច្រើន ចំណាយកម្លាំងច្រើន តែលទ្ធផលទទួលបានមិនដូចចិត្ត ។ លុយកាក់ ៖ ជួបសំណាងតូចអំពីលុយកាក់ ។ មនោសញ្ចេតនា គួរថែរក្សាចំណងស្នេហ៍សព្វថ្ងៃឲ្យគង់វង់ ។ សុខភាព ល្អ គួរបរិភោគអាហារសម្បូរប្រូតេអ៊ីន ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច ។ ពណ៌នាំសំណាង ផ្ទៃមេឃ បៃតង ។ អ្នកយកអាសាឆ្នាំខាល ៕
ឆ្នាំមមែ ៖ ការងារ គួរប្រមូលផ្តុំក្នុងការងាររបស់ខ្លួន កុំជ្រៀតជ្រែកកិច្ចការអ្នកដទៃ ។ លុយកាក់ មានសម្ពាធអំពីហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។ សុខភាពល្អប្រសើរ ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច ។ ពណ៌នាំសំណាងខៀវ ។ អ្នកយកអាសាឆ្នាំកុរ ៕
ឆ្នាំវក ៖ ការងារ គួរសម្រួលផ្លូវចិត្ត កុំឲ្យឥទ្ធិពលដល់ការងារ ។ លុយកាក់ ប្រយ័ត្នត្រូវបាត់លុយកាក់ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនដល់មនុស្សដែលអ្នកស្រឡាញ់ ។ សុខភាព យកចិត្តទុកដាក់ដល់សួត ផ្លូវដង្ហើម ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសឦសាន្ត ។ ពណ៌នាំសំណាងលឿង ពណ៌ត្នោត។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ ការងារ ត្រូវបញ្ចៀសកុំឲ្យកើតមានទំនាស់ជាមួយអ្នករួមការងារ ។ លុយកាក់ ទុកដាក់លុយកាក់ឲ្យបានល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនល្អ កើតមានការឈ្លោះប្រកែក ។ សុខភាពយកចិត្តទុកដាក់ដល់ស្បែក ។ ទិសនាំលាភទិសឦសាន្ត តំណមទិសពាយ័ព្យ ។ ពណ៌នាំសំណាងលឿង ។ អ្នកយកអាសាឆ្នាំរោង ៕
ឆ្នាំចរ ៖ ការងារ មិនល្អមានអ្នកចង់ផ្តួលអ្នក ។ លុយកាក់ ថ្ងៃនេះមានរឿងចំណាយច្រើន ។ មនោសញ្ចេតនា គួរប្រយ័ត្នសម្តីកុំឲ្យប៉ះពាល់ផ្លូវចិត្តគូស្នេហ៍ ។ សុខភាព ៖ ប្រយ័ត្នបញ្ហាក្រពះ ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត ។ ពណ៌នាំសំណាង ក្រហម ។ អ្នកយកអាសាឆ្នាំមមី ៕
ឆ្នាំកុរ ៖ ការងារ មានឱកាសរីកចម្រើនច្រើន លុយកាក់មិនត្រូវប្រញាប់ប្រញាល់បោះទុនវិនិយោគ គួរស្ទាបស្ទង់ឲ្យល្អិតល្អន់សិន ។ មនោសញ្ចេតនា គួរបង្កើតភាពភ្ញាក់ផ្អើលខ្លះសម្រាប់គូស្នេហ៍ ដើម្បីឲ្យមនោសញ្ចេតនាកាន់តែផ្អែមល្ហែម។ សុខភាព ល្អ ។ ទិសនាំលាភទិសឦសាន្ត តំណមទិសនិរតី ។ ពណ៌នាំសំណាង ពណ៌ត្នោត ។ អ្នកយកអាសាឆ្នាំមមែ ៕