បន្ទាប់ពីប្រពន្ធចាកចេញពីរថយន្តបុរសជាស្វាមីដែលផឹកស្រវឹងហើយចចេសរូបនេះបានបើករថយន្តបុកចំបង្កាន់ស្ពាន រួចចេញពីរថយន្តលោតចុះពីរថយន្តតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៩ មេសា នៅចន្លោះផ្លូវពីទីក្រុងហ្វេ មកកាន់ដាណាំង។
សាច់ញាតិនិងសមត្ថកិច្ចមានវត្តមាននៅកន្លែងកើតហេតុ តាមនោះបុរសរូបនេះ បានបើករថយន្តម៉ាក Suzuki ក្នុងសភាពស្រវឹងធ្លាក់ភ្នែក ហើយនារីជាភរិយាបានរារាំងកុំឲ្យគាត់បញ្ជារថយន្តទៀត ប៉ុន្តែទោះប្រឹងអង្វករយ៉ាងណាក៏គ្មានលទ្ធផល នៅពេលរថយន្តបើកឡើងដល់លើចំណោទមួយនារីជាភរិយា បានសុំឈប់រួចក៏បើកទ្វារចាកចេញពីរថយន្តព្រោះឃាត់ប្តីពុំស្តាប់ ។ រថយន្តក៏ចាប់ផ្តើមបន្តដំណើរហើយបុកចំបង្កាន់ដៃស្ពានខាងក្រោម ហើយប្រហែលជាវង្វេងវង្វាន់ ទើបបុរសស្រវឹងធ្លាក់ភ្នែករូបនេះ ដើរសំដៅទៅបង្កាន់ ដៃស្ពានរួចលោតចុះតែម្តង សំណាងល្អដែលពេលនោះមានប្រជានេសាទកំពុងរាយមងនៅពីក្រោមស្ពាន ពួកគេក៏សង្គ្រោះហើយបញ្ចូនទៅកាន់មន្ទីរពេទ្យ ៕ សូយន