Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស​បើក​ដាក់ឲ្យ​ដំណើរការ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

spot_img

ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រូវ​ប្រកាស​បើក​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ ដែល​សម្តេច​តេជោ ធ្វើជា​ប្រធាន​កិត្តិយស​។​

​សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើត​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បន្ត​នូវ​សកម្មភាព​មនុស្សធម៌រ​បស់​មន្ទីរពេទ្យ​ជួយ​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ ក្នុង​ពិធី​ពិសា​បាយ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន ដែល​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​អំពាវនាវ​ដល់​អ្នក​មាន​ធនធាន និង​មហាជន​ទាំងអស់​ចូលរួម​គាំទ្រ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​ក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន បាន​សំណូមពរ​ឲ្យ​សមាគមន៍​ខ្មែរ​-​ចិន ចូលរួម​ទាំងអស់​រួម​គ្នា​ក្នុងការ​ទ្រទ្រង់ និង​គាំទ្រ​ចំពោះ​គម្រោង​បង្កើត​មូលនិធិ​គន្ធាបុប្ផា​កម្ពុជា​ដែល​នឹង​ត្រូវដា​ក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ដើម្បី​ក្លាយ​ជា​សមាជិក ក្នុង​គម្រោង​មូលនិធិ​គន្ធាបុប្ផា​នេះ​ត្រូវ​បង្តើត​សមាជិក ៣​ប្រភេទ​៖
​សមាជិក ស្ថាបនិក គឺជា​សមាជិក​ដែល​ត្រូវ​ចូល​រួមវិភាគទាន ចាប់ពី ២០០០០ ដុល្លារ​ឡើង​ទៅ​។​
​សមាជិក​កិត្តិយស គឺជា​សមាជិក​ដែល​ត្រូវ​ចូល រួមវិភាគទាន ចាប់ពី ៥០០០ ដុល្លារ​ឡើង​ទៅ​។​
​សមាជិក​គាំទ្រ គឺជា​សមាជិក​ដែល​មាន​ការចូលរួម​ថវិការ​ចាប់ពី ៥០០០​រៀល​ក្នុង​មួយខែ ឬ ៦០០០០​រៀល​ក្នុង​មួយឆ្នាំ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សង្ឃឹមថា​តាមរយៈ​សកម្មភាព​នេះ​នឹង​មាន​ការចូលរួម​ពី​បងប្អូន​សមាគម​ខ្មែរ​-​ចិន​ដើម្បី​រួមចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​របស់​យើង​ដែល​កំពុង​ត្រូវ​ការជួយ​សង្គ្រោះ​ជា​រៀងរាល់ថ្ងៃ​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ ដល់​អ្នកឧកញ្ញា គិត ម៉េង ដែល​បាន​បរិច្ចាគ​ផ្ទៃដី​ចំនួន ១៣៧២ ម៉ែត្រការ៉េ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៨​លាន​ដុល្លា​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​នៅក្នុង​មូលនិធិ​គន្ធបុប្ផា​នេះ ដែល​ដី​នេះ​បាន​ជួល​អស់​រយ​:​ពេល​ជាង​១៨​ឆ្នាំ​មកហើយ ហើយ​នៅពេលនេះ​គឺ​ដី​នេះ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​មន្ទី​ពេទ្យ​គន្ធបុប្ផា​តែម្ដង ដែល​នេះ​គឺជា​ការចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​។​

​គិត​មកដល់​ឆ្នាំ​២០១៨ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​អាយុកាល​ជាង ២៥​ឆ្នាំ​មកហើយ​។ រយៈពេល​ជាង ២៥​ឆ្នាំនេះ មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​សរុប​ជិត ១៨​លាន​ករណី​ហើយ​។​

​ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​សរុប​ជាង ៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ដំណើរការ​របស់​ខ្លួន​។ លោក​វេជ្ជបណ្ឌិត Richner បាន​ចាប់ផ្តើម​បើក​ដំណើរការ​មន្ទីរពេទ្យ មនុស្សធម៌​គន្ធបុប្ផា​ជួយ​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ​១៩៩២​មកម្ល៉េះ​។ ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​មួយ​នេះ​ប្រមាណ ៧​ភាគរយ ជា​ការចូលរួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ៨,៨% ជា​ការចូលរួម​របស់​រដ្ឋាភិបាល​ស្វ៊ី​ស (​រដ្ឋាភិបាល​ស្វ៊ី​ស បាន​ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ៤​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​) ក្រៅពីនោះ​ជា​ការចូលរួម​របស់​ស​ប្បុរ​សជន​ក្នុង និង​ក្រៅ​ស្រុក​។ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន ៥​ទីតាំង ក្នុងនោះ​៤​កន្លែង នៅ​រាជធានី​ភ្នំពេញ និង​មួយ​ទីតាំង​ទៀត នៅ​ខេត្ត​សៀមរាប​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×