ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួនឯង គឺរថយន្ត សាំយ៉ុងដឹកអ្នកដំណើរ បានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិ ចូលទៅក្នុងស្រែ ជាច្រើនត្រឡប់ បណ្តាលស្ត្រីម្នាក់ស្លាប់ និងរបួសជិតនាក់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីក្រឡាប់រថយន្តនេះ ដោយសារតែបែកកង់រថយន្តពេលកំពុងបើកបរក្នុងល្បឿនលឿន នៅម៉ោងជិត១រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ។ រថយន្តសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AS-0350 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានផ្ទុះកង់ក្រោយខាងឆ្វេង បណ្តាលឲ្យក្រឡាប់ធ្លាក់ក្នុងស្រែ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ រងរបួសធ្ងន់៦នាក់៕ ដោយ ៖ បញ្ញាស័ក្តិ