ភ្នំពេញ ៖ ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានប្រើកាំភ្លើងខ្លីបាញ់គំរាមពីរគ្រាប់ ទៅលើបុសម្នាក់ដែលដើរស្រែក សួររកប្រពន្ធ នៅម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅ មុខហាង The Coner 136 ប្លុក Bar បារាំង តាមបណ្ដោយផ្លូវលេខ១៣៦ កែងផ្លូវ លេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយមានករណីផ្ទុះអាវុធនេះឡើង សូម្បីតែសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានព្យាយាមលាក់បាំងព័ត៌មាននេះ។
ជនរងគ្រោះឈ្មោះ ឈាវ វណ្ណា អាយុ២៤ឆ្នាំ មុខរបរកឹបសំបុត្រម៉ូតូ ស្នាក់នៅក្បែរកន្លែងកើតហេតុ។ យុវជនម្នាក់នេះដើរសួររកប្រពន្ធ ដែលធ្វើការហាងមួយកន្លែង ជិតចំណុចកើតហេតុ ដោយបានស្រែកឡូឡា ។ មួយសន្ទុះក្រោយមកក៏មាន បុរសម្នាក់ បានដើរចេញពី ក្នុងហាង THE CONNER 136 មកសួរនាំគាត់ ហើយគាត់បានឆ្លើយថា ខ្ញុំមករកប្រពន្ធតើបង តែរកមិនទាន់ឃើញទេ ហើយជនរង គ្រោះ ក៏សួរ បុរសរូបនោះមានឃើញប្រពន្ធខ្ញុំទេ ស្រាប់តែបុរសរូប នោះដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ តែជនរងគ្រោះស្រែកថា ថីបានបងឯងបាញ់ខ្ញុំ ខ្ញុំមករកប្រពន្ធខ្ញុំទេ ។
ភ្លាមនោះបុរសរូបនោះក៏បានបាញ់មួយគ្រាប់ទៀតដើម្បីគំរាមជន រងគ្រោះ រួចឡើងជិះម៉ូតូមួយគ្រឿង ម៉ាក SL ពាក់ស្លាក លេខភ្នំពេញ 1J-2713 ចេញទៅបាត់ ៕ ដោយ ៖ បញ្ញាស័ក្តិ