Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​ពុំគួរ​ឲ្យ​ជឿ​! ខណៈ​អតិថិជន​ម្នាក់​ទៅ​ដក​លុយ​១០០​ដុល្លារ នៅ​ទូ ATM ធនាគារ​មួយនេះ បែរជា​ប៉ះចំ​ក្រដាសប្រាក់​ឡើង​គេ​អត់​ចាយ​!

​ស្ត្រី​ម្នាក់​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៤ ខែមេសា ដោយ​សម្តែង​ការមិន​ពេញចិត្ត និង​ហួសចិត្ត​យ៉ាងខ្លាំង ចំពោះ​ធនាគារ ABA បន្ទាប់ពី​គាត់​បាន​ទៅ​ដក​ប្រាក់​ចំនួន ១០០ ដុល្លារ នៅ​ទូ ATM ស្រាប់តែ​បញ្ចេញ​នូវ​ក្រដាស ១០០ ដុល្លារ ដែលមាន​សភាព​ចាស់​ខ្លាំង ហើយ​ពុំ​អាច​ចាយវាយ​បាន​ទៀត ។​

​អតិថិជន​រូបនោះ​បាន​សរសេរ​រៀប​យ៉ាង​វែង​ជា​ភាសា​អង់គ្លេស នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្ញើជូន​ធនាគារ ABA. នេះ​គឺជា​បទពិសោធន៍​លើកដំបូង​សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​ទទួល​ការបោកប្រាស់​ពី​ទូ ATM របស់​ធនាគារ ABA ។ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ៧ និង ៥៨ នាទី ខ្ញុំ​បាន​ទៅ​ដក​លុយ ១០០ ដុល្លារ ពី​ម៉ាស៊ីន ATM នៃ​ធនាគារ ABA ស្ថិតនៅ​ផ្លូវ​លេខ ៣៣៧ ហើយ​វា​បាន​បញ្ចេញ​ក្រដាសប្រាក់ ១០០ ដុល្លារ ប៉ុន្តែ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល នៅពេល​ឃើញ​វា​មាន​សភាព​ចាស់​ខ្លាំង ដែល​ដល់ថ្នាក់ពុំ​អាច​ចាយ​បាន ។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ទាក់ទង​ទៅកាន់​លេខ​បន្ទាន់ (០៩៨២០៣៣៣៣) ដែល​បិទ​ភ្ជាប់​នៅ​នឹង ATM ។ ភ្ញាក់​ងារ​ធនាគារ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​នាំយក​ក្រដាសប្រាក់ ១០០ ដុល្លារ នោះ ទៅកាន់​សាខា​ណាមួយ​របស់ ABA ដើម្បី​ត្រួតពិនិត្យ​លេខ​សម្គាល់​នៃ​ក្រដាសប្រាក់​នោះ និង​ដោះស្រាយ​បញ្ហា​នេះ​៖

​តើ​អ្នកដឹង​ទេ​ថា ដំណោះស្រាយ​របស់​ពួកគេ​យ៉ាងម៉េច​ដែរ​?

១- ខ្ញុំ​បាន​នាំយក​ក្រដាសប្រាក់​នេះ ទៅកាន់​ធនាគារ ABA (​សាខា​ទួលគោក​) បន្ទាប់ពី​បាន​ទៅដល់​ទីនោះ បុគ្គលិក ABA បាន​បញ្ជូន​ករណី​រប​ស់​ខ្ញុំ​ពី​មនុស្ស​ម្នាក់ ទៅកាន់​មនុស្ស​ម្នាក់ ។​

២- បន្ទាប់ពី​ខ្ញុំ​រអ៊ូរទាំ​ខ្លាំងពេក ពួកគេ​និយាយថា សូម​ទុក​ក្រដាស ១០០ ដុល្លារ នោះ ជាមួយ​ពួកគេ​សិន ហើយ​ពួកគេ​នឹង​ទាក់ទង​ទៅ​អ្នកទទួលបន្ទុក ដើម្បី​ត្រួតពិនិត្យ​លេខ​សម្គាល់​ក្រដាសប្រាក់​នេះ ហើយនឹង​ជូនដំណឹង​មកកាន់​ខ្ញុំ​វិញ​នៅពេល​ក្រោយ ។​

៣- ខ្ញុំ​បាន​រង់ចាំ​ជិត ៤ ម៉ោង ក៏​នៅតែ​គ្មាន​ការជូន​ព័ត៌មាន រហូត​ទាល់តែ​ខ្ញុំ​ទាក់ទង​ទៅ​ម្តងទៀត ហើយ​នៅពេលនោះ ពួកគេ​បាន​និយាយថា លេខ​លុយ (serial number) នៃ​ក្រដាសប្រាក់ ១០០ ដុល្លារ នោះ មិនមែនជា​របស់ ATM របស់​ពួកគេ​ទេ ហេតុដូចនេះ ពួកគេ​នឹង​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីនោះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រាកដ​ករណីនេះ ។ អូ​ខេ​! ខ្ញុំ​ស្វាគមន៍​រាល់​ការស៊ើបអង្កេត​របស់​ពួកគេ ប៉ុន្តែ សូម​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ភាពយុត្តិធម៌ ។ ក្រដាសប្រាក់​នោះ ដែល​ខ្ញុំ​ដក​ពី​ធនាគារ ATM របស់​អស់អ្នក គឺ​ត្រឹមតែ​ក្រដាស ១០០ ដុល្លារ ប៉ុណ្ណោះ ហើយ​អ្នក​និយាយថា វា​មិនមែនជា​របស់​អស់អ្នក ។ មកទល់ពេលនេះ ខ្ញុំ​ពុំទាន់​ទទួល​ការឆ្លើយតប​ពី​ពួកគេ​ទេ ។​

​វា​ជា​រឿង​ពិត​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​អស់សង្ឃឹម​ជាមួយ​ធនាគារ​នេះ ដែល​ខ្ញុំ​តែង​ជឿទុកចិត្ត និង​សហការ​ជាមួយ ។​

– អ្នកធ្វើការ​យឺតយ៉ាវ​ណា​ស់ ក្នុងការ​ឆ្លើយតប​ដំណោះស្រាយ​របស់​អតិថិជន ។​
– ការគ្រប់គ្រង​សាច់ប្រាក់ និង​ប្រព័ន្ធ​សន្តិសុខ​របស់​អស់អ្នក គឺ​នៅមានកម្រិត​, ហេតុនេះ អ្នក​ពុំ​អាច​គ្រប់គ្រង និង​ធានា​សុវត្ថិភាព​សាច់ប្រាក់​ជូន​អតិថិជន​របស់​អ្នក​បាន ជាមួយ​ការបោកប្រាស់​លុយ​របស់​ពួកគេ​បែបនេះ ។​
– យើង​ផ្ញើ​លុយ​របស់​យើង​ជាមួយ​អ្នក ហើយ​យើង​ប្រើ​លុយ​របស់​យើង យើង​មិនមែនជា​ចោរ​ទេ ប៉ុន្តែ អ្នកធ្វើ​ឲ្យ​យើង​បាត់​បង់លុយ​របស់​យើង និង​ចំណាយ​ពេលវេលា​ច្រើន ដោយ​គ្មាន​ដំណោះស្រាយ ។​

​សំរាប់​ខ្ញុំ លុយ ១០០ ដុល្លារ មិន​ច្រើន​ទេ ប៉ុន្តែ កេរ្តិ៍ឈ្មោះ​របស់​អ្នក​ទៅវិញ​ទេ ។ សូម​ផ្តល់​ភាពយុត្តិធម៌​ត្រឹមត្រូវ​ជូន​អតិថិជន​របស់​អ្នកផង ។ ខ្ញុំ​សូម​អះអាងថា ខ្ញុំ​ជា​មនុ​ស្សមានភាព​សច្ចៈ​ត្រឹមត្រូវ​ម្នាក់ ហើយ​អ្វីដែល​ខ្ញុំ​បានលើកឡើង​ក្នុង​អត្ថបទ​នេះ​គឺជា​រឿង​ពិត ដែល​បាន​កើតឡើង​មកលើ​រូបខ្ញុំ ។​

​ជាទី​បញ្ចប់ ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់គ្នា ដែល​បាន​ចែករំលែក​បញ្ហា​របស់ខ្ញុំ​!! ៕ ប្រែ​សម្រួល​ដោយ​៖ ចន្ទី​

×