Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទី១! ឯកឧត្តម ម៉ៅ ធនិន ស្រឡាំង​កាំង​ ក្រោយឃើញ​ដើម​បណ្តឹង ក្មេង​ស្រី​អាយុ ៦ ឆ្នាំ ឲ្យ​ជួយ​ដោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី…

spot_img

ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ ឯកឧត្តម ម៉ៅ ធនិន ទើបត្រូវបានតែងតាំងជាអភិបាលខេត្តថ្មីប្រចាំខេត្តកំពត ហើយវត្តមានរបស់លោក ឃើញថាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីរំភើបជាខ្លាំង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំ ព្រោះតែលោកក្នុងនាមជាថ្នាក់នាំខេត្តដ៏គំរូមួយរូប តែងតែធ្វើការសម្របសម្រួលដោះស្រាយបញ្ហាមិនថាវិវាទដីធ្លី ឬ ជម្លោះគ្រួសារ ដើម្បីឲ្យភាគីទាំងសងខាងទទួលបានភាពយុត្តិធម៌ និងស្នាមញញឹមរកគ្នាឡើងវិញដ៏ប្រពៃីបំផុត រហូតធ្វើឲ្យមហាជនចាត់ទុកថាលោកគឺជាតុលាការប៉ាវចិនស្រុកខ្មែរផងដែរ។

ពិតណាស់ មហាជនពិតជាសម្តែងការសាទរជាខ្លាំង បន្ទាប់ពីលោកបានស្តីឲ្យអភិបាលស្រុកដងទុង នៅចំពោះមុខមហាជនពេញ២មាត់ ដែលគ្មានទំនួលខុសត្រូវ ក្នុងការការពារផលប្រយោជន៍ ផ្តល់ភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ តែបែរជានិយាយដោះយករួចខ្លួនដ៏ហួសចិត្ត «ឃាត់គេដែរ តែគេមិនស្តាប់…» នៅក្នុងទិកាសាធារណៈមួយ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត។

ដោយឡែក ថ្មីៗនេះទៀត នៅវេទិកាដោះស្រាយបញ្ហាដីធ្លីនៃការដណ្តើមគ្នារវាងប្តីប្រពន្ធមួយ ដែលបានដើរផ្លូវបញ្ចប់ហើយ លោក ម៉ៅ ធនិន ពិតជាស្រឡាំងកាំងជាខ្លាំង ខណៈដែលក្មេងស្រីម្នាក់ដែលត្រូវកូនអាយុ ៦ ឆ្នាំ ពិតជាក្លាហានឡើងមកសំណូមពរលោកឲ្យជួយដោះស្រាយវិវាទឪពុកម្តាយរបស់នាង ខណៈក្មួយស្រីបានរៀបរាប់ទាំងទឹកភ្នែកថា នាងត្រូវបានឪពុកចុះចោលតាំងពីអាយុ៥ឆ្នាំម្ល៉េះ ហើយសព្វថ្ងៃនេះ រស់នៅផ្ទះជួលគេជាមួយម្តាយ គ្មានដីធ្លីធ្វើផ្ទះនៅទេ ព្រោះឪពុករបស់នាងកំពុងបានកាន់កាប់ ជាមួយប្រពន្ធថ្មី….។

ទោះយ៉ាងណា ក្រោមការសម្របសម្រួលដោះស្រាយដ៏ប៉ិនប្រសប់ ទទួលបានជោគជ័យរាប់មិនអស់ និងតែងតែធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែក តាមរយៈសម្តីសំដៅទៅកាន់ភាគីវិវាទទាំងសងខាងយ៉ាងផ្អែមត្រជាក់ នៅទីបំផុត លោកបានជួយដោះស្រាយរឿងក្តីនេះ ទៅតាមសំណូមពររបស់ក្មេងស្រីនោះ ដែលទទួលយករួមជាមួយបងប្រុស និងម្តាយរបស់នាង ជាមួយក្តីត្រេកអររំភើបជាខ្លាំង។

លើសពីនេះ ដោយសារពេញចិត្តនឹងភាពក្លាហាន និងក៏ដូចការនិយាយស្តីយ៉ាងចំណាប់របស់ក្មេងស្រីនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានជូនលុយដល់នាង និងបងប្រុសរស់នាងក្នុងម្នាក់ចំនួន ១០០ ដុល្លារ និងព្រមទាំងអង្ករ ៥០ គីឡូក្រាមផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×