តាមការបកស្រាយរបស់អ្នកជំនាញការឲ្យដឹងថា វាពុំមែនជាមន្តអាគមអ្វីដូចការបកស្រាយមួយចំនួននោះឡើយ គេបញ្ជាក់ថា ខ្សែវីដេអូនេះ ត្រូវបានថតបំណងផ្សាយពាណិជ្ជកម្មនាក្រុមហ៊ុនផលិតផលបង្កនៅប្រទេសចិន តាមនោះអ្នកជំនាញការនិយាយថា ត្រីគឺជាអម្បូរសត្វឈាមត្រជាក់ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះនោះសីតុណ្ហភាពរបស់ត្រីក៏ធ្លាក់ចុះដែរ ។ មានន័យថា ដំណើរការបំប្លែងសារធាតុនៅក្នុងរាងកាយរបស់ត្រីត្រូវបានផ្អាក ។ ប៉ុន្តែប្រសិនបើសីតុណ្ហភាពស្ថិតនៅក្នុងកម្រិតពុំបានធ្វើឲ្យបេះដូងរបស់ត្រីត្រូវគាំងទេនោះនៅពេលដែលគេយកវាមកទម្លាក់ចូលក្នុងបរិស្ថានដែលមានកម្តៅធ្វើឲ្យដំណើរការបំប្លែងសារធាតុរបស់អម្បូរសត្វនេះ វានឹងមានសកម្មភាពឡើងវិញ ។
ហេតុនេះ បាតុភូតត្រីត្រូវបានបង្កក ហើយអាចរស់ឡើងវិញ វាជារឿងធម្មតា ពុំមែនមានអាគមគាថា ឬការប្រើឱសថអ្វីឡើយ ។ អ្នកជំនាញការឈ្មោះ Tian Li បញ្ជាក់ប្រាប់ពីការជាក់ស្តែងពីការរបស់ខ្លួនថា ៖ ខ្ញុំធ្លាប់ជួបបាតុភូតបែបនេះរាប់សិបដងមកហើយ ។ ខ្ញុំធ្លាប់ទៅស្ទូចត្រីនៅក្រោមទន្លេដែលផ្ទៃខាងលើ ត្រូវបានកក នៅប្រទេស NewEnglan ។ ពេលត្រីស៊ីសន្ទូចយើងកន្ត្រាក់វាឡើងនោះវាត្រូវបង្កកភ្លាមៗ ប៉ុន្តែក្រោយពេលយើងយកមកដល់ផ្ទះទម្លាក់វាចូលទៅក្នុងធុងទឹកមួយសន្ទុះក្រោយគឺវាហែលដូចធម្មតាវិញ ៕