ពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ ត្រូវបានហៅថា Songkran ជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាត្រូវបានរៀបចំឡើងពីថ្ងៃទី ១៣ ដល់ថ្ងៃ ១៦មេសា រៀងរាល់ឆ្នាំ លើកលែងតែករណីពិសេស ត្រូវបានរដ្ឋាភិបាលកែសម្រួលឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងប៉ុណ្ណោះ ។
ធុង និងថ្លាងដាក់ទឹក ត្រូវបានប្រមូលមកចាត់ទុកជាឧបករណ៍សំខាន់សម្រាប់ពិធីបុណ្យជះទឹក ។
Songkran នៅបានគេផ្តល់ឈ្មោះមួយទៀតថា ពិធីបុណ្យជះទឹក ដោយហេតុពួកគេមានជំនឿថា ទឹកនឹងលាងសំអាតឧបទ្រពចង្រៃ អ្វីៗដែលមិនល្អក្នុងឆ្នាំចាស់។ ក្នុងពិធីបុណ្យនោះ គេនឹងចាក់ទឹកបន្តិចចូលទៅក្នុងថ្លាង រួចបន្ថែមស្លឹករុក្ខជាតិ ឬផ្កាដែលក្រអូប ចាត់ទុកថាវាជាវត្ថុលាងសំអាតឧបទ្រពចង្រៃ និងនាំចេញនូវការខុសឆ្គងនាឆ្នាំកន្លងមក។
ក្មេងៗគឺជាមនុស្សដែលរីករាយបំផុតក្នុងពិធីបុណ្យនេះ ។
ប្រសិនបើមានឱកាសទៅកាន់ទីក្រុងបាងកកនាឱកាសនេះ ផ្លូវ Silom គឺជាកន្លែងគប្បីគេចចេញព្រោះលើកំណាត់ផ្លូវ ៤គីឡូម៉ែត្រនេះ ការជះទឹកប្រព្រឹត្តទៅយ៉ាងផុលផុសបំផុត ។
ពិធីបុណ្យជះទឹកដ៏ពុះកញ្ជ្រោលនៅបាងកកជាបុណ្យប្រពៃណីដែលពលរដ្ឋក៏ដូចជាអ្នកទេសចរពុំមានការងឿងឆ្ងល់ទេ
ពីដើមគេបាញ់ទឹកតិចៗដាក់លើស្មា ដល់ឥឡូវគេប្រើសុទ្ធតែកាំភ្លើងបាញ់ទឹក។
ប្រសិនបើយើងងាកត្រឡប់ទៅមើលពិធីបុណ្យនេះកាលជំនាន់មុន គ្រាដែលជនជាតិថៃមានតែកង់ជិះវាយ៉ាងដូចម្តេចដែរ?
មុនពេលឈានចូលឆ្នាំថ្មី Songkran មានគេហទំព័រជាច្រើនបានឧទ្ទេសនាមកម្រងរូបភាពអំពីប្រទេសថៃមួយ ប្រព្រឹត្តទៅយ៉ាងស្ងប់ស្ងាត់។ ដំបូងគេពន្យល់អំពីពិធីបុណ្យ Songkran ថា ៖
ពាក្យ Songkran មានដើមកំណើតចេញពីភាសាសំស្ក្រឹតមានន័យថា “ការផ្លាស់ប្តូរ ឬចលនា” ។ ពិធីបុណ្យចូលឆ្នាំនេះ ប្រព្រឹត្តទៅ ៣ថ្ងៃគឺ ៖
-ថ្ងៃ ១៣ មេសា ថ្ងៃ Maha Songkran Day ដែលជាថ្ងៃគូសបញ្ជាក់ការបញ្ចប់របស់ឆ្នាំចាស់។
-ថ្ងៃ ១៤ មេសា ជាថ្ងៃ Wan Nao ដែលជាថ្ងៃសម្រាប់ជួបជុំគ្រួសារ។
-ថ្ងៃទី១៥ មេសា ជាថ្ងៃ Wan Thaloeng Sok គឺជាថ្ងៃចាប់ផ្តើមរបស់ឆ្នាំថ្មី។
តាមប្រពៃបរមបុរាណពលរដ្ឋថៃគេចាក់ទឹកបន្តិចបន្តួចលើស្មា លើខ្នងឲ្យគ្នាទៅវិញទៅមក ព្រមជាមួយពាក្យជូនពរឲ្យគ្នាទៅវិញទៅមក។ ពេលទៅសួរសុខទុក្ខមនុស្សចំណាស់នាឱកាសនេះ អ្នកនៅក្មេងៗទាំងឡាយនឹងចាក់ទឹកក្រអូបទៅក្នុងដៃរបស់មនុស្សចាស់រួចជូនពរសម្តែងការគោរពរបស់ពួកគេ។
នៅតាមវត្តនាឱកាស Songkran គេក៏យកទឹកក្រអូបទៅចាក់លើបដិមាករព្រះពុទ្ធរួចបួងសួងសុំសេចក្តីសុខសប្បាយ។
សព្វថ្ងៃនៅតាមទីក្រុងធំៗ Songkran បានក្លាយជាថ្ងៃបុណ្យមានភាពរំញោច ពិសេសចំពោះការជះទឹក បាញ់ទឹកដាក់គ្នា នៅតាមដងវិថី។ ខាងក្រោមគឺជារូបភាពមួយចំនួននាជំនាន់ដើមក្នុងពិធីបុណ្យ Songkran របស់ថៃ ការសប្បាយនាឱកាសនោះបានប្រព្រឹត្តទៅក្នុងភាពទន់ភ្លន់ខុសពីពេលបច្ចុប្បន្ននេះ ៕ ចន្ទ្រា